សម្តេចធិបតីបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនព្រមឲ្យក្រុមហ៊ុនវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ

2023/12/16 08:50:08 pm        208

ភ្នំពេញ៖ ផ្ញើសារចេញពីប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល មិនអនុញ្ញាតិឲ្យក្រុមហ៊ុន Vingroupរបស់វៀតណាមធ្វើការវិនិយោគតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនរត់ម៉ូតូឌុប និងកង់បី សូមកុំមានការព្រួយបារម្ភ ខណៈពាក្យចរចាមអារាមដែលថារាជរដ្ឋាភិបាលផ្តល់ឱកាសឲ្យក្រុមហ៊ុនខាងលើនេះមក ដាក់ទុនរកស៊ីនៅកម្ពុជា គឺជាពាក្យមិនពិត និងជាពាក្យបំផុសបំផុលតែប៉ុណ្ណោះ។

 ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កាលពីកន្លង ទៅថ្មីៗនេះ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានលើកឡើងតាមគ្នាថា ក្រុមហ៊ុន Vingroup របស់វៀតណាមមួយគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីរាប់ពាន់គ្រឿង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។ ប៉ុន្តែព័ត៌មានទាំងនោះគឺមិនពិតនោះទេ ខណៈមានការស្នើរសុំដល់សម្តេចពីម្ចាស់ក្រុមហ៊ុននោះដែរ ប៉ុន្តែសម្តេចបានបដិសេធ ដោយសារតែសម្តេចមានការ ភ័យខ្លាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។

 ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ កំពុងគិតគូរយ៉ាងខ្លាំងក្នុងការជួយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសគឺបងប្អូនអ្នកដែលប្រកបរបររត់តាក់ស៊ី រត់កង់បី និងម៉ូតូឌុបជាដើម។សម្តេចបានបន្ថែមថារាជរដ្ឋាភិបាលមិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសណាមួយ មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះឡើយ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការភ័យខ្លាច និងកុំបន្តស្តាប់ការបំផិតបំភៃរបស់ក្រុមអគតិខ្លះឲ្យសោះ ខណៈករណីនេះគឺរាជរដ្ឋាភិបាលបានគិតគួរយ៉ាងច្បាស់លាស់បំផុត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm