នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញដល់គ្រូពេទ្យព្រះកេតុមាលាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការព្យាបាលជំងឺដល់ក្រុមគ្រួសារយោធិន

2023/12/16 08:59:33 pm        128

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានក្រើនរំលឹក និងជំរុញដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា គប្បីត្រូវយកចិត្តទុក ដាក់ និងពង្រឹងក្រមសីលធម៌ វិជ្ជាជាវៈរបស់ខ្លួនបន្ថែក្នុងការព្យាបាលដល់ក្រុមគ្រួសារយោធិន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្នមន្ទីរពេទ្យយោធាដ៏ធំមួយនេះបានបំពាក់នូវគ្រឿងបរិក្ខាពេទ្យ ទំនើបៗជាច្រើនជាបន្តបន្ទាប់នោះ។

 ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធអគារសម្តេចពិជ័យសេនាទៀ បាញ់១៧៧មន្ទីរពេទ្យ ព្រះកេតុមាលា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បច្ចុប្បន្ននេះមន្ទីរពេទ្យព្រះកេតុមាលាមានសម្ភារៈទំនើប ៗ និងអគារជាច្រើនត្រូវបានបំពាក់ និងសាងសង់ឡើងជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺយោធិន និងក្រុមគ្រួសាររបស់ពួកគាត់ដែលមានបញ្ហាអ្វីកើតឡើងនោះ។ តែទោះជាយ៉ាងនេះក្តី ក្នុងនាមគ្រូពេទ្យដែលចាំបម្រើដល់ពួកគាត់ គប្បីត្រូវមានវិជ្ជាជីវៈ និងក្រមសីលធម៌ ជៀសវាងការមានថ្នាំងថ្នាក់ណាមួយពីសំណាក់ពួកគាត់។

 យ៉ាងណាក៏ដោយក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការនូវអគារនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរអគុណចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យព្រះ កេតុមាលាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ ដែលភាគច្រើនជាទាហាន និងក្រុមគ្រួសារសាញ់ញាតិទាហាន នាពេលកន្លងមកប្រកបដោយការយកចិត្តទុកដាក់ និងវិជ្ជាជីវៈផងដែរ ដោយមិនគិតនឿយហត់នោះ។

 ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ក៏បានប្រកាសថ្លែងអំណរអគុណចំពោះប្រទេសជាមិត្ត ដែលបានផ្តល់នូវសម្ភារៈបរិក្ខាពេទ្យទំនើបៗ និងការជួយសាងសង់នូវអគារជាច្រើនដល់មន្ទីរពេទ្យព្រះកេតុ មាលានេះឲ្យកាន់តែល្អ និងប្រកបដោយផាសុកភាពជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺផងដែរ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm