
គណៈវិនិច្ឆ័យ បានសម្រេច នៅថ្ងៃសុក្រ (ទី១៥ ខែធ្នូ) នេះ ថា លោក Rudy Giuliani ( រូឌី ជីលីអានី) ដែលជាអតីតមេធាវីរបស់លោក Donald Trump ត្រូវបង់ប្រាក់ជាង ១៤៨លានដុល្លារ ក្នុងសំណងជំងឺចិត្តដល់អតីតបុគ្គលិកបោះឆ្នោតនៅរដ្ឋចចជៀចំនួន ២នាក់ គឺអ្នកនាង Wandrea «Shaye» Moss និងអ្នកនាង Ruby Freeman ដែលលោកបានបង្ខូចកេរ្តិ៍ឈ្មោះតាមរយៈការចោទប្រកាន់មិនពិតថា ពួកគេបានជួយរៀបចំការបោះឆ្នោតឆ្នាំ២០២០ ប្រឆាំងនឹងលោក Trump។
សំណងជំងឺចិត្ត រួមមានប្រហែល ៧៣លានដុល្លារ សម្រាប់ការធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ និងផ្លូវចិត្ត និង ៧៥លានដុល្លារ ជាការជំងឺចិត្តទណ្ឌកម្ម សម្រាប់ការប្រព្រឹត្តរបស់លោក Giuliani។ សាលក្រមនេះបានកើតឡើង បន្ទាប់ពីមានការផ្តល់សក្ខីកម្មដ៏គួរភ្ញាក់ផ្អើលរយៈពេល ៣ថ្ងៃ ដែលអ្នកនាង Moss និងអ្នកនាង Freeman បានរៀបរាប់ឡើងវិញពីការរងនូវគំរាមកំហែង ជុំវិញការរើសអើងជាតិសាសន៍ និងផ្លូវភេទ ដោយសារតែការអះអាងមិនពិត ដែលត្រូវបានធ្វើឲ្យរីករាលដាលដោយលោក Trump និងគូកនរបស់លោក។
លោក Giuliani ដែលបានអះអាងថា នឹងប្តឹងឧទ្ធរណ៍នោះ បានប្រឈមនឹងបញ្ហាផ្លូវច្បាប់ជាច្រើនករណី រាប់ចាប់តាំងពីការជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump រហូតដល់ការលុបចោលការបោះឆ្នោត ដោយក្នុងនោះរួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋ នៅក្នុងសំណុំរឿង ដែលរៀបចំឡើង នៅចចជៀ ក្នុងគោលបំណងចោទប្រកាន់អ្នកនាង Moss និងអ្នកនាង Freeman ផងដែរ៕