ភ្នំពេញ : ដើម្បីអនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវះឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសនិងជម្រុញដល់អាជ្ញាធរមូលដ្ឋានខណ្ឌនានាជួយផ្សព្វផ្សាយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទាំងឡាយ មកចុះឈ្មោះចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានាដោយឥតគិតថ្លៃនិងទទួលប្រាក់ឧបត្ថម្ភរួមទាំងការស្នាក់នៅថែមទៀត ទៅតាមកាលវេលាកំណត់ការសិក្សា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ។
ពិធីផ្សព្វផ្សាយដោយវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃនេះគឺមានការចូលរួមពីមន្ត្រីអាជ្ញាធរខណ្ឌព្រែក ព្នៅ លោក លោកស្រីជានាយិការង នាយករងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ លោកប្រធាន អនុប្រធានការិយា ល័យអប់រំខណ្ឌព្រែកព្នៅ លោកនាយកវិទ្យាល័យ អនុ វិទ្យាល័យចំណុះការិយាល័យអប់រំខណ្ឌព្រែកព្នៅជាច្រើនរូបនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃដែលមានទីតាំងនៅលើបណ្តោយមហាវិថីឈ្នះឈ្នះក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក រស់ ប៉ែត នាយកវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានថ្លែងថា ចាប់តាំងពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០២៣ មកនេះ វិទ្យាស្ថានបានធ្វើសកម្មកំណត់យក ៥ សង្កាត់ជាគោលដៅផ្សព្វផ្សាយដំបូងមានសង្កាត់គោករកា សង្កាត់ពន្សាំង សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង និងសង្កាត់ស្នោ នៃខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ។ប៉ុន្តែជាលទ្ធផលទទួលបានគឺមាននូវបញ្ហាប្រឈមមួយចំនួនដូចជាក្រុមគ្រួសារខ្លះមានប័ណ្ណក្រីក្រ ឬប័ណ្ណងាយរងហានិភ័យ តែហួសសុពលភាពមិនអាចអនុម័តចូលក្នុងប្រព័ន្ធចុះឈ្មោះព័ត៌មានវិទ្យាបាន ខ្លះមានសុពលភាពតែព័ត៌មានក្នុងបណ្ណខុសពីអត្តសញ្ញា ណប័ណ្ណ (ឈ្មោះ , ថ្ងៃខែឆ្នាំកំណើត, ភេទ....) ក្រុមគ្រួសារខ្លះទៀត មិនបានចាប់អារម្មណ៍ក្នុងការចុះ ឈ្មោះចូលរៀននោះឡើយ។ ដោយឡែកអាជ្ញាធរមួយចំនួនតូចមិនបានចូលរួមសហការទេ ដោយសារគាត់ជាប់រវល់កិច្ចការច្រើន។ហេតុដូច្នេះលោកនាយកវិទ្យាស្ថានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខណ្ឌព្រែកព្នៅ លោកចៅ សង្កាត់ លោកនាយកវិទ្យាល័យ អនុវិទ្យាល័យ នឹងដឹកនាំចូលសហការ ក៏ដូចជាជម្រុញដល់យុវជនមកពីគ្រួសារក្រី ក្រនិងគ្រួសារងាយរងហានិភ័យសម្រាប់គម្រោង ១លាន ៥សែននាក់ មកចុះ ឈ្មោះចូលរៀនបានកាន់តែច្រើន។
ជាឆ្លើយតបវិញនោះលោក វណ្ណា សច្ចនាលីន ក្នុងនាមអភិបាលរងខណ្ឌព្រែកភ្នៅ បានប្រកាសថានឹងធ្វើការជម្រុញនិងពង្រឹងពីការផ្សព្វផ្សាយពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះដល់យុវជនក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតាមសង្កាត់នានាដើម្បីបញ្រាបដល់យុវជនក្រីក្រនៅក្នុងខណ្ឌបានចុះឈ្មោះចូលសិក្សាឲ្យគ្រប់ៗ។
សូមជម្រាបថា ការបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសម្រាប់គម្រោង ១លាន៥សែននាក់ ដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតប្រព័ន្ធចុះឈ្មោះតាមApp ហើយគ្រោងនឹងរៀបបើកវគ្គនៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ខាងមុខនេះ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃក៏បានកំណត់ជំនាញដែលត្រូវបណ្តុះបណ្តាលចំនួន៥ វិស័យដូចជា ទី១ វិស័យសំណង់.ទី២ វិស័យមេកានិច ជំនាញថែទាំ និងជួសជុលរថយន្ត ថែទាំ និងជូសជុលម៉ាស៊ីនត្រជាក់រថយន្ត ទី៣. វិស័យកម្មន្តសាលការផ្សារអគ្គិសនីទី៤.វិស័យបរិក្ខារត្រជាក់ និងកំដៅ សិក្សាលើជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ទី.៥. វិស័យសេវាធុរកិច្ច និង ព័ត៌មានវិទ្យា កុំព្យូទ័រ ដោយទទួលការបណ្តុះបណ្តុះបណ្តាលគឺចែកជា ៣វេន។ក្រោយបញ្ចប់ការសិក្សាសិស្សនិសិត្សបានចូលទៅហាត់ការនៅតាមក្រុមហ៊ុននានា ព្រមទាំងទទួលបានឱកាសការងារធ្វើបង្កើនប្រាក់ចំណូលគ្រួសារ ហើយខណះកំពុងសិក្សាសិស្សក៍ទទួលបានប្រាក់ឧបត្ថម្ភផងដែរ៕
ដោយ ÷ ភារម្យ



















