លោក Netanyahu ផ្ដល់តម្រុយការចរចាថ្មី ដែលកំពុងដំណើរការដើម្បីសង្គ្រោះចំណាប់ថ្នូរនៅហ្កាហ្សា

2023/12/17 04:34:19 pm        143

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទំនងជាបានបញ្ជាក់កាលថ្ងៃសៅរ៍ ១៦ ខែធ្នូ ថាការចរចាដែលសម្របសម្រួលដោយកាតាថ្មីកំពុងដំណើរការដើម្បីសង្គ្រោះចំណាប់ថ្នូរពីដៃក្រុម ហាម៉ាស ដែលបានចាប់យកទៅ នៅហ្កាហ្សា បន្ទាប់ពីប្រភពមួយបាននិយាយថាអ្នកចរចានាំមុខរបស់អ៊ីស្រាអែល បានជួបនាយករដ្ឋមន្ត្រីកាតា។

លោក Netanyahu បានបដិសេធសំណួរមួយនៅក្នុងសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រនៅអឺរ៉ុបរវាងអ្នកចរចានាំមុខរបស់លោក គឺលោក David Barnea ប្រធាន ចារកម្ម Mossad និងនាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ។ ទោះយ៉ាងណាលោកបញ្ជាក់ថាលោកបានផ្តល់ការណែនាំដល់ក្រុមចរចា។

លោកបាននិយាយថា យើងមានការរិះគន់យ៉ាងធ្ងន់ធ្ងរលើប្រទេសកាតា ដែលលោកគិតថាអ្នកនឹងឮក្នុងពេលឆាប់ៗនេះ ប៉ុន្តែឥឡូវនេះ យើងកំពុងព្យាយាមបញ្ចប់ការសង្គ្រោះចំណាប់ខ្មាំងរបស់យើងដោយសំដៅទៅលើទំនាក់ទំនងរបស់រដ្ឋឈូងសមុទ្រដែលសម្បូរឧស្ម័ន ជាមួយក្រុមហាម៉ា និង អ៊ីរ៉ង់ដែលជាសត្រូវ យូរអង្វែងរបស់អ៊ីស្រាអែល។

ព័ត៌មាននៃការចរចារថ្មី ដែលរាយការណ៍ដំបូងដោយ សារព័ត៌មាន Axios បានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានបង្ហើបថា ទាហានបានសម្លាប់ចំណាប់ចំណាប់ថ្នូរបីនាក់ដោយចៃដន្យ ដែលបានចូលទៅជិតពួកគេដោយកាន់ទង់ស បន្ទាប់ពីបានរត់គេចពីក្រុមអ្នកចាប់ខ្លួនពួកគេនៅហ្កាហ្សាកាលពីថ្ងៃសុក្រ។

លោក Netanyahu បាននិយាយថា លោកនឹងមិនបញ្ចេញព័ត៌មានលម្អិតនៃកិច្ចពិភាក្សានោះទេ។ស្របពេលការសន្យាថានឹងកម្ទេចក្រុមហាម៉ាស អ៊ីស្រាអែលក៏បានស្វែងរកចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមអ៊ីស្លាមនិយមគាំទ្រដោយអ៊ីរ៉ង់ផងដែរ។ លោក Netanyahu បានប្តេជ្ញារក្សាសម្ពាធយោធាយ៉ាងខ្លាំងលើក្រុម ហាម៉ាស នៅតំបន់ Gaza៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm