សៀមរាប៖ ក្រុមម៉ូតូធំពីប្រទេសកម្ពុជា ថៃ ប្រមាណ ៥០០គ្រឿង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំខួបអនុស្សាវរីយ៍ជួបជុំក្លឹបម៉ូតូធំនៅខេត្តសៀមរាប ដែលមានក្លឹប ម៉ូតូធំមកពីប្រទេសថៃ ឡាវ និងក្លឹបម៉ូតូធំនៅកម្ពុជា សរុបប្រមាណ ៤០ក្លឹប និងមានម៉ូតូចំនួន ៥០០គ្រឿង។
គោលបំណងនៃការរៀបចំនេះ គឺដើម្បីរួមចំណែកក្នុងការជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យ ចូលមកទស្សនាខេត្តសៀមរាបកាន់តែមានសន្ទុះឡើង ស្របតាមផែនការមេអភវិឌ្ឍន៍វិស័យទេសចរណ៍ ខេត្តសៀមរាប ២០២១-២០៣៥ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី បានគិតគូរនិងដាក់ចេញនូវផែនការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមជំរុញនូវកម្មវិធីពិសេស ទស្សនាខេត្តសៀមរាប២០២៤ ដើម្បីឱ្យខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាព រស់រវើក និងជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
តាមកម្មវិធីក្រុមក្បួនម៉ូតូធំ បាននាំគ្នាដង្ហែឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តប្រាសាទអង្គរធំ និងវិលត្រឡប់ចូលក្រុងសៀមរាបវិញ៕






