ក្រុមមេដឹកនាំនៃសហគមនប្រជាជាតិអាស៊ាន (ASEAN) បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងតូក្យូ នៅថ្ងៃអាទិត្យទី១៧ខែធ្នូនេះ សម្រាប់ជំនួបកំពូលមួយនៃការរមឹ្លកខួប៥០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងក្រុមប្រទេសមួយនេះ។

លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានស្វាគមន៍មេដឹកនាំនានារួមទាំងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺណានដេសម៉ាកូសជូនៀរ(Ferdinand Marcos Jr)ដែលបច្ចុប្បន្នជាប្រធានអាស៊ាន និងលោកប្រធានាធិបតីឥណ្ឌូនេស៊ីJoko Widodo និងលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន(Srettha Thavisin) មុនបើកកិច្ចប្រជុំពេញអង្គរបស់ជំនួបកំពូលនេះ។
លោកម៉ាកូស និងលោកសេដ្ឋា គ្រោងនឹងរៀបចំជំនួបទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រី Kishida នៅពេលក្រោមមកទៀត នៅថ្ងៃអាទិត្យនេះ៕