ចៅអធិការវត្តពុទ្ធមេត្តា និងពលរដ្ឋស្នើអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយអន្តរាគមន៍ករណីមានការធ្វើរបងបិទផ្លូវរំលោភលើដីវត្ត

2023/12/17 06:41:31 pm        798

ឧត្តរមានជ័យ៖ ចៅអធិការវត្តពុទ្ធមេត្តាព្រះតេជគុណ ផាន ញេ ស្ថិតចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានស្នើដល់អាជ្ញាធរខេត្ត-ក្រុង ជួយពិនិត្យ និងអន្តរាគមន៍បើកផ្លូវឡើងវិញ ខណៈប្រជាពលរដ្ឋដែលជាម្ចាស់ដីចម្ការមួយកន្លែង បានធ្វើរបងបិទផ្លូវរំលោភចូលដីអូរប្រឡាយរបស់ដីចំណីវត្ត នៅផ្នែកខាងក្រោយ ពុំអាចឆ្លងកាត់បាន។

ព្រះតេជគុណ ផាន ញេ មានសង្ឃដីកាថា កន្លងមកនៅទីអារាមធ្លាប់តែមានពុទ្ធបរិស័ទ​មកធ្វើបុណ្សទានរួចក៏បន្តដំណើរទៅលេងទឹកធ្លាក់នៅខាងក្រោយវត្ត ប៉ុន្តែមកដល់ពេលនេះវត្ត ស្ទើរតែដាច់ចង្ហាន់ម្តងៗ ដោយពុំមានពុទ្ធបរិស័ទមកធ្វើបុណ្យទាននោះទេ ព្រោះផ្លូវចូលវត្តត្រូវ​បានបិតរបងបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋដទៃទៀត ដែលប្រកបការងារដាំដំណាំ​ត្រូវយកចេញមិន​អាចដឹកយកកសិផលមកលក់នៅលើទីផ្សារបាននោះទេ។

លោកតា យាន ដែលជាចាស់ទុំ និងជាអាចារ្យនៅវត្តពុទ្ធមេត្តា បានរៀបរាប់ថា ដើមឡើយលោកតា បានលក់ដីដែលមានជម្លោះនេះទៅឲ្យម្ចាស់ចម្ការ ​ប៉ុន្តែដីនៅមាត់អូរនេះម្ចាស់ចម្ការខាងលើ​សុំដាំដំណាំ​អាស្រ័យផលស្រាប់តែមកដល់ពេលនេះ បានធ្វើរបងបិតផ្លូវរំលោភចូលដល់ដីចំណីវត្ត ដែលទុកចម្ងាយ៥ម៉ែត្រពីមាត់អូរនោះបន្តទៀត។លោកតាបន្តថា ផ្លូវនេះ ពីមុនមកពលរដ្ឋតែងតែ​ឆ្លងកាត់ដឹកកសិផលចេញពីចម្ការ ​ដោយពុំមានការបិតផ្លូវនោះទេ។

ដោយឡែកប្រជាពលរដ្ឋដែលមានដីចម្ការនៅផ្នែកខាងក្នុងដែលកំពុងអាស្រ័យផលរាល់ថ្ងៃនោះ បានស្នើដល់អាជ្ញាធរ ជួយពិនិត្យ ​និងបើកផ្លូវនេះឡើងវិញ ព្រោះការបិតរបងផ្លូវនេះ​ ធ្វើឲ្យដំណាំ​កសិផលរបស់គាត់រួមទាំងអ្នកដទៃទៀតមិនអាចដឹកចេញយកមកលក់នៅខាងក្រៅបាននោះទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យពលរដ្ឋមានការលំបាកដោយសារមិនមានផ្លូវដឹកដំណាំចេញ។

ចំណែកពលរដ្ឋដែលជាម្ចាស់ដីចម្ការដែលបានធ្វើរបងបិទផ្លូវ បានអះអាងថា ដីរបស់គាត់មានប្លង់​ទើបធ្វើរួចថ្មីៗ នៅចុងឆ្នាំ២០២៣នេះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរចង់បិត ឬបើកផ្លូវនោះជាសិទ្ធរបស់គាត់។ ប៉ុន្តែប្លង់នោះ ​ពុំមានស្នាមផ្តិតមេដៃទទួលស្គាល់ពីប្រជាពលរដ្ឋ ដែលមានព្រំដីជិតគ្នានោះទេ ។ នេះបើតាមការឲ្យដឹងពីពលរដ្ឋដែលមានដីក្បែរនោះ។

លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បានប្រាប់ថា ចំពោះជម្លោះការបិតផ្លូវរបងនៅ​ចំណុច​ក្រោយវត្តពុទ្ធោមេត្តានេះ លោកក្នុងនាមអាជ្ញាធរមូលដ្ឋានបានហៅអ្នកពាក់ព័ន្ធទាំងអស់នោះ​មក​ធ្វើការសម្របសម្រួលគ្នាម្តងរួចហើយ ប៉ុន្តែនៅតែមិនត្រូវគ្នាដោយម្ចាស់ដី អះអាងថា ដីរបស់គេមានប្លង់កាន់កាប់។

ចំណែកលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង ​បានឲ្យដឹងថា ករណីនេះ ​លោកនឹងកោះហៅ​ភាគីជម្លោះទាំងសងខាងមកដោះស្រាយបញ្ហាប្រឈមនានា​នៅសាលាក្រុងនៅសប្តាហ៍ក្រោយ ដើម្បីសម្របសម្រួលរកដំណោះស្រាយណាមួយ​សមស្រប​អាចទទួលយកបានរវាងភាគីទាំង​សងខាង​ដើម្បីបញ្ចប់បញ្ហា ។

គួរម្លឹកថា ពាក់ព័ន្ធបញ្ហាវិវាទដីធ្លី នៅសង្កាត់អូរស្មាច់ ​ក្រុងសំរោង ប្រជាពលរដ្ឋ ស្នើសុំដល់អាជ្ញាធរមូលដ្ឋានដោះស្រាយ គឺអាជ្ញាធរមូលដ្ឋានចូលរួមដោះស្រាយប្រកាន់បក្ខពួកនិយម មិនប្រកបដោយតម្លាភាពត្រឹមត្រូវ បង្កឱ្យមានភាព​ស្មុគស្មាញរវៀងពលរដ្ឋ និងពលរដ្ឋ ដោះស្រាយមិនដាច់ស្រេចជូនប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋទទូចស្នើសុំដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជួយពិនិត្យមើលលើករណីមន្ដ្រីមូលដ្ឋាននៅសង្កាត់អូរស្មាច់មួយចំនួន កំពុងធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿជឿជាក់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ៕ 

រូបបុគ្គលដែលធ្វើធ្វើរបងបិទផ្លូវ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm