អភិបាលក្រុងក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ នៅក្នុងប្រទេសអាហ្សង់ទីន ក្រោយព្យុះដ៏កំណាចដែលបានវាយប្រហារតំបន់ឆ្នេរអាត្លង់ទិករបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។

លោកហ្វឺឌឺរីកូ សាប់ប៊ីឡេស (Federico Susbielles) អភិបាលក្រុង បាហ៊ីយ៉ា ប្លាន់កា( Bahia Blanca) បានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គម X ថា ទីក្រុងនេះ នៅជិតភាគខាងត្បូងនៃខេត្តប៊ុយណូស៊ែរ(Buenos Aires) ដែលជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់របស់ប្រទេសអាហ្សង់ទីន ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយការិយាល័យរបស់ប្រធានាធិបតីលោក ចាវៀ មីឡេ((Javier Milei) បានបង្ហាញសមានទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានជំរុញប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះរហូតដល់ព្រឹកថ្ងៃអាទិត្យនេះ ជាមួយគ្នានោះ គេរំពឹងថា ខ្យល់ដែលមានកម្លាំងបំផ្លិចបំផ្លាញអាចមានរហូតដល់ជាង ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕