កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា

2023/12/18 04:41:49 pm        1.5 K

ពោធិ៍សាត់៖ នេះជាលើកទីមួយហើយដែល ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បាន​រៀបចំ​អោយ​មាន​ការប្រកួតកីឡា ដណ្ដើមពានរង្វាន់ប្រាក់លាន ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម​បណ្ឌិត ទី នរិន្ទ ក្នុងស្រុកបាកាន ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-២០២៤ ។ ព្រឹត្តិការណ៍​កីឡានេះដឹកនាំរៀបចំដោយ ឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធាន​ក្រុម​ការងារ​ចុះជួ​យ​ស្រុក​បាកាន និងឯកឧត្តម ជៀប សួរ រួមនិងក្រុមការងារ ក្រោមការឧបត្ថម្ភ ដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធាន​ក្រុម​ការងារ​ចុះជួយស្រុកបាកាន រួមនិងសសប្បុរសជននានា ។ ដោយមានកីឡាករបាល់ទាត់ បាល់ទះ ស្ម័គ្រចិត្តចូលរួមសរុបជិត១០០០នាក់ ដោយបែកចែកជា៣៩ក្រុម ក្នុងនោះ ៣៤​ក្រុម​ជា​ក្រុម​យុវជន និង​មហាជន ចំណែក៥ក្រុមទៀតជាក្រុមកិត្តិយស ។

ក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍កីឡានេះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បាន​លើក​ឡើងថា យើងជួបជុំគ្នារៀបចំកម្មវិធីនេះឡើងគឺក្នុងគោលបំណង សម្តែងការដឹងគុណ និង​អបអរសាទរដល់ថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើង បើគ្មានថ្ងៃ៧មករា ១៩៧៩ យើងក៏គ្មានថ្ងៃនេះដែរ ។ ហើយក្រៅពីផ្តល់ប្រយោជន៍ដល់សុខភាព កីឡាបាននាំ​មក​នូវ​សាមគ្គី​ភាព និងមិត្តភាព ជាពិសេសធ្វើ​អោយ​យើង​ជៀស​ផុត​ពី​អំពើរ​អបាយ​មុខ​ផ្សេង​ៗដូ​ច​ជា​គ្រឿង​ញៀន និងល្បែងស៊ីសងជាដើម ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡានេះ រួមមានវិញ្ញាសារបាល់ទាត់មានផ្នែកបុរស- ផ្នែកនារី និង​ផ្នែក​គូរ​កិត្តិយស ដែលត្រូវប្រកួតតាមទីលានចំនួន៥ទីតាំង ចំណែក​វិញ្ញាសា​បាល់ទះ​មាន​ផ្នែក​បុរស និងផ្នែកនារី ដោយធ្វើការប្រកួតចំនួន៣ទីតាំងផ្សេងគ្នា ចំពោះការប្រកួត គឺជារៀង​រាល់​ចុង​សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៕ អត្ថបទ ៖ ភិរុណ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        354
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm