ជំនួយចូលទៅកាន់ហ្កាហ្សាតាមច្រកឆ្លងព្រំដែនការ៉ែម សាឡុម របស់អ៊ីស្រាអែលជាលើកដំបូង នៅពេលសង្គ្រាម

2023/12/18 09:46:35 am        407

ក្រុមមន្ត្រីបាននិយាយថា ច្រកឆ្លងព្រំដែន ការ៉ែម សាឡុម (Kerem Shalom) រវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សាបានបើកកាលពីថ្ងៃអាទិត្យ១៧ខែ ធ្នូ សម្រាប់​រថយន្ត​ដឹក​ជំនួយ​ជា​លើក​ដំបូង​ចាប់​​តាំង​ពីការផ្ទុះសង្រ្គាម ជាកាយវិការមួយ មានគោលបំណងដើម្បីបង្កើនចំនួនស្បៀងអាហារ និង​ថ្នាំ​ពេទ្យទ្វេដងដល់តំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ 

ច្រកឆ្លង​កាត់​នេះ ត្រូវបានបិទបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា​ដោយ​ក្រុម​ហាម៉ាស​ហើយ​ជំនួយត្រូវបានបញ្ជូនតាមរយៈច្រកព្រំដែន រ៉ាហ្វា(Rafah) របស់ហ្កាហ្សា ជាប់ជាមួយ​ប្រទេស​អេហ្ស៊ីប ដែលអ៊ីស្រាអែលបាននិយាយថា អាចទទួលបានតែរថយន្តដឹកទំនិញចំនួន ១០០ គ្រឿងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។    

ប្រភព​ចំនួនពីរនៅក្នុងអង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានប្រាប់សារព័ត៌មានReuters ថា​រថយន្ត​ដឹក​ទំនិញ​បានចាប់ផ្តើមចូលកាលពីថ្ងៃអាទិត្យតាមរយៈការឆ្លងកាត់ច្រកឆ្លងព្រំដែន ការ៉ែម សាឡុម (Kerem Shalom) ចូលទៅក្នុងតំបន់ហ្កាហ្សា ។ មនុស្សម្នាក់ បាននិយាយថា មាន​រថយន្ត​ដឹក​ទំនិញចំនួន ៧៩ គ្រឿងបានចូលទៅ។      

ច្រកឆ្លងព្រំដែន ការ៉ែម សាឡុម នៅតាមព្រំដែនជាប់ជាមួយប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និង​តំបន់ហ្កាហ្សា គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ទំនិញទាំងក្នុង និងក្រៅ តំបន់ហ្កាហ្សា ដែល​ប្រើរយៈពេលដឹកជញ្ជូនឆាប់ជាងតាមច្រកព្រំដែន Rafah ។

ប្រភព​ពីមន្ត្រីសន្តិសុខអេហ្ស៊ីប២រូប បាននិយាយកាលពីថ្ងៃអាទិត្យថា ទាំងអ៊ីស្រាអែល ទាំង​ក្រុម​ហាម៉ាស សុទ្ធតែបើកឲ្យមានបទឈប់បាញ់ថ្មី និងការដោះលែងចំណាប់ថ្នូរជាថ្មី ទោះ​បី​ជា​ការ​ព្រម​ព្រៀង​នៅមិនទាន់ច្បាស់ថានឹងអនុវត្តន៍នៅពេលណាក៏ដោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am