បុគ្គលិកជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីចុងសប្ដាហ៍នេះថា ថាមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) ក្នុងទីក្រុង ហ្កាហ្សា ត្រូវបានផ្ទុកពេញដោយអ្នកជំងឺហួសចំណុះ និងអាចផ្តល់ការថែទាំជាមូលដ្ឋានបំផុតដល់អ្នកជំងឺតែប៉ុណ្ណោះ។

លោក ស៊ាន កាស៊ី (Sean Casey) អ្នកសម្របសម្រួលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មន្ទីរពេទ្យ Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងដែនដីប៉ាឡេស្ទីន ត្រូវបានកាត់បន្ថយមកត្រឹមចំណុចស្ថេរភាពនៃការរងរបួស។

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចូលរួមក្នុងបេសកកម្មរួមគ្នារបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ការផ្គត់ផ្គង់សុខភាព និងវាយតម្លៃស្ថានភាពនៅមន្ទីរពេទ្យ Al Shifa ។
អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមការងារបានប្រគល់ថ្នាំពេទ្យ និងគ្រឿងបរិក្ខាផ្គត់ផ្គង់ផ្នែកវះកាត់ ឧបករណ៍វះកាត់ឆ្អឹង ថ្នាំសន្លប់ និងថ្នាំពេទ្យ ដល់មន្ទីរពេទ្យ ដែលបច្ចុប្បន្នមានមុខងារតិចតួចបំផុត ។
សារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីទីតាំង ឬកាលបរិច្ឆេទដែលវីដេអូត្រូវបានថតនោះទេ៕
