អ៊ីស្រាអែល រកឃើញផ្លូវរូងក្រោមដីដ៏ធំបំផុតរបស់ក្រុមហាម៉ាស នៅជិតព្រំដែនហ្កាហ្សា

2023/12/18 05:10:13 pm        309

កងកម្លាំងអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធនឹងក្រុមហាម៉ាស បាននិយាយថា ពួកគេ​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោមដីបេតុង និងធ្វើពីដែកដ៏ធំខុសពីធម្មតា ដែលត្រូវបាន​បង្កើត​ឡើង​ដើម្បី​ផ្ទុក​ទំនិញ​របស់​ក្រុម​សកម្ម​ប្រយុទ្ធនេះពីតំបន់ហ្កាហ្សា ឆ្ពោះទៅព្រំដែន។

ការបំផ្លាញ ឬបិទផ្លូវក្រោមដី និងលេណដ្ឋានរាប់រយគីឡូម៉ែត្ររបស់ក្រុមហាម៉ាស គឺស្ថិត​ក្នុង​ចំណោម​គោល​ដៅនៃការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់​ផ្តើម​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ក្រុម​សកម្ម​ប្រយុទ្ធ​មួយនេះ បានបើកការសម្លាប់ និងចាប់ខ្លួននៅទីក្រុងភាគខាងត្បូងរបស់ខ្លួន និង​មូល​ដ្ឋាន​ទ័ព​កាលពីថ្ងៃទី០៧ ខែតុលា។

ក្នុងចំណោមទីតាំងដែលក្រុមហាម៉ាស សម្រុកចូលក្នុងការវាយប្រហារនោះ គឺច្រកព្រំដែន អេរ៉េស (Erez) រវាងតំបន់ហ្កាហ្សា និងអ៊ីស្រាអែល។ ចម្ងាយត្រឹមតែ ១០០ម៉ែត្រ ភាគខាង​ត្បូង​នៃ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ក្រុមយោធាបានបង្ហាញអ្នកយកព័ត៌មានពីចំណុចច្រកចេញ នៃអ្វី​ដែល​ខ្លួន​បាន​និយាយ​ថា​ ជាគម្រោងផ្លូវក្រោមដីដ៏សំខាន់ និងធំបំផុតរបស់ក្រុមហាម៉ាស ដែលលាក់​នៅក្នុ​ង​វាល​ខ្សាច់​។

ផ្លូវរូងក្រោម​ដីនោះមានអង្កត់ទ្រូងជម្រៅ ៥០ម៉ែត្រ ហើយបានពង្រីកដល់កម្ពស់ និងទទឹង ៣ម៉ែត្រ ជាមួយ​នឹងការបំពាក់ឧបករណ៍អគ្គិសនី។

ផ្លូវរូង​ក្រោមដីរបស់ក្រុមហាម៉ាសទាំងនោះ គឺជាបញ្ហាប្រឈម​មួយ​សម្រាប់​ទាហាន​វិស្វករ​របស់​អ៊ីស្រា​អែល ដោយបារម្ភថាបណ្តាញទាំងនេះអាចលាក់ចំណាប់ថ្នូរដែលក្រុមហាម៉ាស បាន​ចាប់​ខ្លួន។ បញ្ហាចំណាប់ថ្នូរបានបន្ថយល្បឿននៃការវាយលុករបស់អ៊ីស្រាអែល ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ជនស៊ីវិលប៉ាឡេស្ទីនកើនឡើង និងបានធ្វើ​ឱ្យ​មហា​អំណាច​ពិភពលោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm