ទ័ពមួកខៀវកម្ពុជាចំនួន ១១០នាក់ នឹងធ្វើមាតុភូមិនិវត្តន៍វិញនាថ្ងៃនេះ ក្រោយបញ្ចប់បេសកម្ម នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង

2023/12/18 10:27:02 am        623

កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន១១០នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នាល្ងាច​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយ​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គកា​រ​សហ​ប្រជាជាតិ​នៅ​សាធារណរដ្ឋម៉ាលី និងប្រទេស៊ូដង់ខាងត្បូង។

កងកម្លាំងមួកខៀវដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅសាធារណៈរដ្ឋម៉ាលី និងប្រទេសស៊ូដង់ ខាង​ត្បូងនេះ គឺមានកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ កងកម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះលេខ​៨២៨ និង កងរាជអាវុធហត្ថលេខ១៧១។ កម្មវិធីការទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ពួកគេនឹងធ្វើឡើងនាល្ងាច ថ្ងៃទី១៨ ខែធ្នូ នេះ​នៅ​មូលដ្ឋាន​កងទ័ពអាកាសកម្ពុជា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

កម្ពុជា​ដែលធ្លាប់ទទួលវត្តមានបេសកកម្ម អ៊ុនតាក់ (UNTAC) បានក្លាយ​ជា​ប្រទេស​បញ្ជូន​កងទ័ព​មួក​ខៀវ​ចូលរួមបេសកកម្មរក្សាសន្តិភាពនៅបណ្តាប្រទេសនានាលើពិភពលោក ក្រោយមាន​ការ​ស្នើ​សុំ​ពី​អង្គការសហប្រជាជាតិចាប់ពីឆ្នាំ២០០៦មកដល់ឆ្នាំ២០២៣នេះ ទៅកាន់ប្រទេសចំនួន ១០ ក្នុងបេសកកម្មចំនួន១២ រួមមាន ៖ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ម៉ាលី អាហ្វ្រិក​កណ្តាល ស៊ីរី សាយព្រឹស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយ​សរុប​មាន​ចំនួន៩,២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់។ កង​កម្លាំង​មួក​ខៀវ​ជាង​ ៩ពាន់​នាក់​ដែល​បាន​ទៅ​បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនោះ គឺមានលើ​ជំនាញ​បោស​សម្អាត​គ្រាប់មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិសកម្មសំណង់ វិស្វកម្ម​ព្រលានយន្តហោះ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍ជាដើម។

នៅ​ចំពោះមុខតំណាងអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំបណ្តាប្រទេសនៅលើពិភពលោក កាលពីដើមខែធ្នូកន្លងទៅ ក្នុងកិច្ចប្រជុំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការ​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គ​ការ​សហប្រជាជាតិលើកទី៧នៅប្រទេសហ្កាណា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្តេជ្ញាថា កម្ពុជាគ្មានការ​អល់អែក​ក្នុង​ការ​បន្ត​បញ្ជូ​នកងទ័ពមួកខៀវរបស់ខ្លួន ទៅកាន់បណ្តាប្រទេសនានា​ដែល​កំពុង​មាន​ភ្នក់​ភ្លើង​សង្រ្គាម​នោះ​ទេ បន្ទាប់ពីមានការស្នើសុំពីអង្គការសហប្រជាជាតិនោះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា«ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជា​មិន​រាថយឡើយ ដើម្បីបន្តបរិច្ចាគដល់ស្ថេរភាព សន្តិសុខ សន្តិភាពពិភពលោក ការ​អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ។ ទោះក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ កម្ពុជាផ្តល់ តំលៃខ្ពស់ដល់ សន្តិភាព និងមិនគាំទ្រសង្គ្រាមឡើយ។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា ក៏បានប្រកាសនៅក្នុងកិច្ចប្រជុំខាងលើផងដែរថា កម្ពុជា​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុងប្រព័ន្ធត្រៀមជាស្រេច( UN PCRS) ដោយក្នុងនោះ​រួមមាន​កង​អនុសេនាធំ​វិស្វកម្ម​ចំនួន​០១កង កងរាជអាវុធហត្ថចំនួន០១កង និងនាយទាហានសេនាធិការ និងសង្កេតការណ៍។ លើស​ពី​នេះកម្ពុជាសូមប្រកាសការប្តេជ្ញាចិត្តចល័តកងកម្លាំងថ្មី២កងក្នុងប្រព័ន្ធត្រៀមជាស្រេច (UNPCRS) គឺ​កងអនុសេនាធំស្ពានចល័តចំនួន០១កង និងកងអនុសេនាធំ​កម្ទេច​គ្រឿង​ផ្ទះ​ចំនួន ០១​កងជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
2026/07/11 07:49:31 pm        1
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm        1
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
2026/07/11 04:34:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

2026/07/11 07:49:31 pm
​កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
2026/07/11 05:31:05 pm
​ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
2026/07/11 05:27:15 pm
​អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
2026/07/11 05:24:11 pm
​ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am