លោក Putin ថារុស្ស៊ី គ្មានផែនការវាយប្រហារណាតូទេ និងច្រានចោលការលើកឡើងរបស់លោក Biden ថាជារឿងផ្ដេសផ្ដាស

2023/12/18 05:30:22 pm        466

ប្រមុខវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការលើកឡើងមិនសមហេតុសមផលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថា រុស្ស៊ីនឹងវាយប្រហារអង្គការណាតូ ប្រសិនបើខ្លួនឈ្នះសង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថា រុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការប្រយុទ្ធជាមួយសម្ព័ន្ធយោធាណាតូនោះទេ។

សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ មកហើយលោកប្រធានាធិបតី បៃដិន បានព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី នឹងបង្កឱ្យមានសង្គ្រាមលោកលើកទីបី។

នៅក្នុងការទទូចស្នើដល់គណបក្សសាធារណរដ្ឋ កុំឱ្យរារាំងជំនួយយោធាបន្ថែមទៀតនៅដើមខែនេះ លោក បៃដិន បានព្រមានថា ប្រសិនបើលោក ពូទីន បានទទួលជ័យជម្នះលើអ៊ុយក្រែន នោះមេដឹកនាំរុស្ស៊ីរូបនេះនឹងមិនបញ្ឈប់ឡើយ ហើយនឹងវាយប្រហារប្រទេសណាតូ។

លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១៧ ធ្នូ) ដោយទូរទស្សន៍រដ្ឋ រ៉ូសស៊ីយ៉ា (Rossiya) ថា «ការលើកឡើងនោះជារឿងផ្ដេសផ្ដាសខ្លាំងណាស់ ហើយខ្ញុំគិតថាប្រធានាធិបតី បៃដិន ក៏យល់ដូច្នេះដែរ» ដោយបន្ថែមថា លោកបៃដិន ហាក់ដូចជាកំពុងព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃ «គោលនយោបាយខុសឆ្គង» របស់ខ្លួនទៅលើប្រទេសរុស្ស៊ី។

សម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដើម្បីផ្តល់សន្តិសុខលោកខាងលិចប្រឆាំងនឹងសហភាពសូវៀត។ លោកពូទីនបានរិះគន់ម្ដងហើយម្ដងទៀតពីការពង្រីកខ្លួនក្រោយសង្គ្រាមត្រជាក់របស់ណាតូ ដែលជាភស្តុតាងនៃវិធីសាស្រ្តដ៏ក្រអឺតក្រទមរបស់លោកខាងលិចក្នុងការដោះស្រាយកង្វល់សន្តិសុខរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm