មនុស្ស៩០នាក់ បានស្លាប់ ក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន ចាបាលីយ៉ា នៅហ្កាហ្សា

2023/12/18 10:49:05 am        460

មនុស្សយ៉ាងហោចណាស់ ៩០ នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) នៅភាគខាងជើងក្នុងតំបន់ហ្កាហ្សា ។

ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ក្រសួងសុខភាពរបស់តំបន់រងការឡោមព័ទ្ធហ្កាហ្សា បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យបានប៉ះចំប្លុកអគារលំនៅដ្ឋានមួយ ជាកម្មសិទ្ធិរបស់គ្រួសារ លោក អាល់បាស(al-Barsh)និងអ្នកស្រី អាល់វ៉ាន់(Alwan)ក្នុងទីក្រុង Jabalia ។

សារព័ត៌មាន Wafa បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងនោះមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន។

អ្នកឆ្លើយតបដំបូង និងអ្នកស្រុកកំពុងស្វែងរកអ្នករបួស ហើយសាកសពជាច្រើនទៀតត្រូវបានគេជឿថាបានកប់នៅក្រោមគំនរកម្ទេចថ្មបែកបាក់។

អ្នករងរបួសជាច្រើននាក់ រួមទាំងកុមារត្រូវ បានបញ្ជូនទៅមណ្ឌលវេជ្ជសាស្ត្រនៅក្បែរនោះ ដែលផ្ទុកពេញដោយអ្នកជំងឺដ៏ច្រើនរួចទៅហើយ។

ក្រុមគ្រូពេទ្យនៅតំបន់ ឌៀ អេល បាឡា ( Deir el-Balah) ភាគកណ្តាលហ្កាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ចំណែកនៅទីក្រុង Rafah ភាគខាងត្បូង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយខ្នង បានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់។ ពលរដ្ឋប៉ាឡេស្ទីនប្រហែល ១៩.០០០នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែល និយាយថាមនុស្ស ១.១៤៧នាក់ បានស្លាប់ នៅលើទឹកដីរបស់ខ្លួននៅថ្ងៃជាមួយគ្នានោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am