កម្មវិធីគោលនយោបាយអាទិភាពទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់កំពុងត្រូវបានអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់

2023/12/18 05:59:18 pm        453

ភ្នំពេញ៖ កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុង​ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាន និងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​ការ​ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ប្រកបដោយភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់ នាថ្ងៃអាទិត្យ ទី១៧ ធ្នូ ២០២៣។

មន្ត្រីបច្ចេកទេសកសិកម្មទាំង ២៥០នាក់នេះ នឹងត្រូវដាក់ពង្រាយក្នុងខេត្តចំនួន១៧ ដែល​មាន​សក្តានុពល​ផ្នែកដំណាំកសិកម្ម រួមមាន ខេត្ត តាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍ សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និង ខេត្តមណ្ឌលគិរី ដោយ​ផ្តល់​អាទិភាព​ដល់​បេក្ខជន​មាន​ទីលំ​នៅ​ក្នុង​បណ្តា​ខេត្ត​គោលដៅ ដោយមាន​តួនាទី​ប្រមូល​ព័ត៌មាន​អំពី​ស្ថានភាព​ផលិត​កម្ម​កសិកម្ម​នៅ​មូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពររបស់ប្រជាកសិករមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។

រាជរដ្ឋាភិបាល នីតិកាលទី៧ មានគោលដៅច្បាស់លាស់ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​លើក​ស្ទួយ​វិស័យកសិកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងនាថ្ងៃអនាគត ដោយបាន​ផ្តល់​ជា​គោលការណ៍​ក្នុង​ការជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ចំនួន ២៥០នាក់ ក្នុងឆ្នាំ២០២៣ ចំនួន ៨០០នាក់ ក្នុងឆ្នាំ២០២៤ និងចំនួន ៥៥០នាក់ ក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបដល់​ឃុំ​ដែល​មាន​សក្តានុពល និងសកម្មភាពកសិកម្មចំនួន ១ ៥៥០ ដែលបម្រើដល់កសិករប្រមាណ ២​លាន​គ្រួសារ​។

មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ក៏នឹងក្លាយជា​សេនាធិការ​ដ៏​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឱ្យក្លាយ​ជា​សហគមន៍​កសិកម្មទំនើប ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ ដោយកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី៤ គឺ​ផ្តោត​លើ​ការ​លើក​ស្ទួយ​កសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រលើការបន្តពង្រឹងតួនាទី និង​ការ​អភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជន​បទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និង​លើកកម្ពស់គុណភាពជីវភាពនៅជនបទ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm