រដ្ឋបាលរាជធានី ជំរុញការអនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល

2023/12/18 07:35:06 pm        420

រដ្ឋបាលរាជធានីភ្នំពេញបានប្រជុំពិនិត្យវឌ្ឍនភាព និង​ទិសដៅបន្ត​សម្រាប់​អនុវត្តកម្ម​វិធី​ជំនួយ​សង្គម​ជា​កញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល។

ក្នុងឱកាស​អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅ​បន្ត​សម្រាប់​អនុវត្តកម្ម​វិធី​ជំនួយ​សង្គម​ជា​កញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលា​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស​ចៅ​សង្កាត់ទាំង១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ដែលមានប្រភេទក្រ១ ក្រ២ និង​ពលរដ្ឋដែលរងហានិភ័យ ដើម្បីបានជួយពួកគាត់ឲ្យចំគោលដៅរបស់រាជរដ្ឋាភិបាល។ ដោយសារ​ការរាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមអ៊ុយក្រែន រុស្ស៊ី បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុង​នោះស​ម្រា​ប់​ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​នូវ​ផល​ប៉ះពាល់​ទាំង​នេះ​ដែរ ដោយទាមទារឲ្យអាជ្ញាធរដែលជាប្រតិបត្តិករត្រូវ ពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និង​ប្រជា​ពលរដ្ឋដែលរងហានិភ័យ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា កិច្ចប្រជុំ​នេះ​ដែរ​ក៏​ធ្វើឡើង​ដើម្បី​ស្តាប់​នូវ​បញ្ហា​ប្រឈម​នានា​យក​មក​ដោះស្រាយ។ សម្រាប់ខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ត្រូវប្រជុំរៀបចំ និងត្រួតពិនិត្យ​ផែន​ការ ដកស្រង់បទពិសោធន៍យ៉ាងហោចណាស់ក្នុង១ឆ្នាំឲ្យបាន២ដង។ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើនណាស់ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាម​ជា​ប្រតិបត្តិករ​ត្រូវ​ធ្វើ​ការងារ​នេះ​ឲ្យ​ចំគោល​ដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ នៅពេលប្រជាពលរដ្ឋ​មាន​បញ្ហា​ត្រូវ​ចុះ​ជួយ​ភ្លាមៗ។

ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​រាជ​ធានី​ភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដើម្បី​ទទួលបានព័ត៌មានជាក់លាក់ និងមន្ត្រីជាប្រតិបត្តិករ ក៏ត្រូវ​បន្ត​សហការ​ជាមួយ​មន្ទីរ​សង្គម​កិច្ច ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយឲ្យបាននូវភាពអសកម្មនានា ហើយ​ត្រូវ​ពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះឲ្យបានល្អ។ ក្នុងនាមអាជ្ញាធរត្រូវដឹងថា ប្រជាពលរ​ដ្ឋក្រីក្រត្រូវការជំនួយសង្គមដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។ បន្ថែម​ពី​នេះ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលត្រូវអនុវត្ត សន្តិសុខ គឺ​ជាអ្វី​ដែល​ប្រជាពលរដ្ឋចង់បានគ្រប់គ្នា មិនថាអ្នកមាន ឬអ្នកក្រឡើយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm