លោក Zelenskyy និយាយអំពីគោលដៅបន្ទាន់សម្រាប់ការងារលើការចូលជាសមាជិកសហភាពអឺរ៉ុប

2023/12/18 07:35:19 pm        442

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន និងគណៈកម្មការអឺរ៉ុប នឹងវាយតម្លៃអំពីវឌ្ឍនភាពរបស់ទីក្រុងគីវ លើការចូលជាសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយសហភាពអឺរ៉ុប និងក្របខ័ណ្ឌការងារសម្រាប់កិច្ចពិភាក្សាការចូលជាសមាជិកសហភាពអឺរ៉ុប ត្រូវបានគេរំពឹងទុកនៅក្នុងនិទាឃរដូវ។

នៅក្នុងសុន្ទរកថាតាមវីដេអូកាលពីពេលយប់ លោកបានរំលឹកពីប្រទេសលោក ដែលមេដឹកនាំសហភាពអឺរ៉ុប បានសម្រេចនៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាពជាផ្លូវការជាមួយអ៊ុយក្រែន។ ប្រទេសនេះ ប្រឈមនឹងភាពមិនច្បាស់លាស់អំពីអនាគតនៃជំនួយបរទេសដ៏សំខាន់ក្នុងពេលសង្គ្រាម ជាពិសេសមកពីសហរដ្ឋអាមេរិក។

លោក Zelenskyy បាននិយាយថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយគណៈកម្មាការអឺរ៉ុប យើងនឹងចាប់ផ្តើមដំណើរការជាផ្លូវការការវាយតម្លៃច្បាប់របស់អ៊ុយក្រែន សម្រាប់ការអនុវត្តន៍តាមច្បាប់របស់សហភាពអឺរ៉ុប ជាដំណើរការពិនិត្យ។ លោកនិយាយថា យើងក៏កំពុងរៀបចំសម្រាប់ការងារលើក្របខ័ណ្ឌចរចាសម្រាប់អ៊ុយក្រែន ហើយយើងរំពឹងថាវានឹងកើតឡើងនៅនិទាឃរដូវ។

ទីក្រុងប្រ៊ុចសែល បានផ្តល់ស្ថានភាពជាបេក្ខជនរបស់ទីក្រុងគីវ រយៈពេលបួនខែបន្ទាប់ពីការវាយលុករបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈឆ្នាំ ២០២២ ដែលជំរុញឱ្យអាជ្ញាធរអ៊ុយក្រែនប្រញាប់ប្រញាល់ ដើម្បីធ្វើកំណែទម្រង់វិស័យអាទិភាពដែលកំណត់ដោយគណៈកម្មការអឺរ៉ុប។

គណៈកម្មាការ បានរាយការណ៍កាលពីខែមុនថា អ៊ុយក្រែនបានបំពេញនូវការណែនាំចំនួន៤ ក្នុងចំណោមការណែនាំចំនួន ៧ចំណុចរបស់ខ្លួន រួមមានទាំងការជួលមន្ត្រីប្រឆាំងអំពើពុករលួយ ការរៀបចំប្រព័ន្ធតុលាការសម្រាប់ការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងការចងសម្ព័ន្ធច្បាប់ប្រព័ន្ធផ្សព្វផ្សាយតាមបទដ្ឋានសហភាពអឺរ៉ុប។

គណៈកម្មាការ បាននិយាយថា ខ្លួននឹងវាយតម្លៃពីវឌ្ឍនភាពរបស់អ៊ុយក្រែនម្តងទៀតនៅក្នុងខែមីនា ជាផ្នែកនៃផ្លូវដ៏វែងឆ្ងាយ និងស្មុគស្មាញ ទៅកាន់សមាជិកភាព ដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែន លោកស្រី Katarina Mathernova បានចាត់ទុកថា ជារឿងនឿយហត់ខ្លាំង។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm