មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងលូប៊ុមបាស៊ី(Lubumbashi) ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីចូលរួមការជួបជុំគ្នាចុងក្រោយរបស់បេក្ខជនប្រធានាធិបតី លោក ម៉ូអ៊ីស កាទុំប៊ី (Moise Katumbi) មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២០ ខែធ្នូ។

មនុស្សជិត ៤៤ លាននាក់ បានចុះឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតដែលនឹងកំណត់ថាតើប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ហ្វីលិក ស៊ីសេកកេឌី (Felix Tshisekedi) នឹងបន្តកាន់តំណែងបន្ទាប់ពីអាណត្តិដំបូងរបស់លោកឬយ៉ាងណា ដែលបានបង្ហាញពីការលំបាកផ្នែកសេដ្ឋកិច្ច និងអសន្តិសុខ។

កាលពីឆ្នាំ ២០១៨ លោក Moise Katumb ត្រូវបានរារាំងមិនឱ្យចូលប្រទេសទាន់ពេលវេលា ដើម្បីដាក់ពាក្យស្នើសុំបេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតប្រធានាធិបតី។ ប៉ុន្តែលើកនេះ ឱកាសរបស់លោកត្រូវបានជំរុញដោយការគាំទ្រពីបេក្ខជនបីរូប ដែលបានចាកចេញពីការប្រកួតប្រជែង។