មន្ត្រីសុខាភិបាលមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិន នៅតែមានកម្រិតទាប ខណៈគ្មានវីរុស និងបាក់តេរី ដែលគេពុំបានស្គាល់ថ្មី ត្រូវបានរកឃើញពីក្នុងចំណោមជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសនេះនោះទេ។

នៅឯសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំង លោកស្រី ចាង ចាវយួយ(Chang Zhaorui) ដែលជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់ប្រទេសចិន បាននិយាយថា ទោះបីមានករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី JN.1 ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ក្ដី ការប្រឈមគ្រោះថ្នាក់សុខភាពសាធារណៈសរុបរបស់ខ្លួនមានកម្រិតទាប។

លោកស្រី ចាង និយាយថា វីរុស COVID-19 បម្លែងខ្លួនថ្មី JN.1 ជាបងប្អួនបង្កើតរបស់វីរុសបម្លែងខ្លួនថ្មី អូមីក្រុង BA.2.86 ។ លទ្ធផលនៃការតាមដានជាសកលបង្ហាញថា ចាប់តាំងពីការចាប់ផ្ដើមកាលពីខែវិច្ឆិកា មក ការឆ្លងរាតត្បាតវីរុស បម្លែងខ្លួនថ្មី BA.2.86 ពិសេស វីរុសដែលជាបងប្អូនបង្កើត JN.1 ធ្លាប់បានរាលដាលខ្លាំង និងបានក្លាយជាវីរុសមួយក្នុងចំណោមវីរុសបម្លែងខ្លួនលេចធ្លោរជាច្រើននៅក្នុងប្រទេសមួយចំនួនលើពិភពលោក។
លោកស្រី បន្ថែមថា កាលពីថ្ងៃទី២១ខែវិច្ឆិកា អង្គការសុខភាពពិភលោក បានកំណត់ឡើងវិញ នូវវីរុស BA.2.86 ពីវីរុសបម្លែងខ្លួនមួយ ក្រោមការតាមដានចំពោះវីរុសបម្លែងខ្លួនដែលគេចាប់អារម្មណ៍ ។ ការប្រឈមនៃការឆ្លងធ្ងន់ធ្ងរ ត្រូវបានវាយតម្លៃថាស្ថិតក្នុងកម្រិតទាប ហើយ ការប្រឈមផ្នែកសុខភាពសាធារណៈទាំងស្រុងរបស់ខ្លួន ត្រូវបានវាយតម្លៃថាមានកម្រិតទាប៕