លោកផ្កាយ២ឈ្មោះ ប៉ិ វ៉ាន់ នាយកសាលានគរបាលភូមិភាគ៥ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ពីបទ រំលោភលើទំនុកចិត្តដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។
ប្រភពព័ត៌មានឲ្យដឹងថា ការចាប់ខ្លួនលោកផ្កាយ២ ប៉ិ វ៉ាន់ បានធ្វើឡើងពេលដែលលោក ប៉ិ វ៉ាន់ ធ្វើដំណើរចេញការិយាការងាររបស់លោកទៅដល់ដីចំការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។


