គណបក្សកាន់អំណាចរបស់រុស្ស៊ី អនុម័តបំណងបោះឆ្នោតថ្មីរបស់លោក Putin

2023/12/18 01:32:13 pm        416

គណបក្សរុស្ស៊ីរួបរួម(United Russia) ជាគណបក្សកំពុងកាន់អំណាច បានផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ សម្រាប់ លោក Vladimir Putin នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើឡើងនៅខែមីនាខាងមុខនេះ។

គណបក្សនេះ បានអនុម័តបំណងរបស់លោកPutin ដើម្បីស្វែងរកការបោះឆ្នោតថ្មី នៅឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។ លោកPutin បានប្រកាសបេក្ខភាពរបស់លោកកាលពីដើមខែនេះ ដោយលោកមានផែនការឈរឈ្មោះជាបេក្ខជនឯករាជ្យ។

មេដឹកនាំគណបក្ស United Russia អតីតប្រធានាធិបតី លោក Dmitry Medvedev បាននិយាយថា គណបក្សរបស់លោក នឹងខិតជិតយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ខណៈបានត្រៀមរៀបចំ និងរួបរួមគ្នា។

លោកបាននិយាយបន្ថែមថា ជ័យជម្នះរបស់លោក Putin នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ នឹងមានលក្ខណៈសមហេតុផល ស្របច្បាប់ និងមិនអាចជជែកតវ៉ាបាន។ នៅក្នុងសុន្ទរកថា ក្នុងកិច្ចប្រជុំ លោកPutin បានសរសើរទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន និងបានរិះគន់ដដែលៗចំពោះប្រទេសលោកខាងលិច។

លោកនិយាយថា ប្រជាជនរុស្ស៊ី គួរតែមានភាពម៉ឺងម៉ាត់ក្នុងការឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមលំបាកបំផុត។ រដ្ឋបាលរបស់លោកPutin នឹងត្រូវរៀបចំនូវអ្វីដែលទីក្រុងមូស្គូ និយាយថាជាការបោះឆ្នោតនៅផ្នែកខ្លះរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតប្រធានាធិបតីនឹងបោះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន នឹងពុំមែនជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នោះទេ។

ក្រសួងនិយាយថា អាជ្ញាធររុស្ស៊ី បានមើលឃើញយ៉ាងពិតប្រាកដថា ការទទួលបានលទ្ធផលត្រឹមត្រូវ គឺជាអាទិភាព។ នេះគឺដោយសារតែ ពួកគេចង់ផ្តល់នូវការយល់ឃើញពីភាពស្របច្បាប់ចំពោះការឈ្លានពានរបស់រុស្ស៊ី។

ក្រសួងបាននិយាយបន្ថែមថា រដ្ឋបាលរុស្ស៊ី នឹងប្រើប្រាស់វិធីសាស្រ្តពិតប្រាកដ ដែលរួមមានការក្លែងបន្លំការបោះឆ្នោតដ៏សំខាន់ និងការបំភិតបំភ័យអ្នកបោះឆ្នោត ដើម្បីធានាបានថា លោក Putin ទទួលជ័យជម្នះក្នុងការបោះឆ្នោតក្នុងចំនួនច្រើនលើសលប់។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am