
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះអគ្គិសនីដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសអាហ្សង់ទីន កាលពីចុងសប្តាហ៍នេះបានកើនឡើងដល់ ១៦នាក់នៅក្នុងប្រទេសអាហ្សង់ទីន និងប្រទេសជិតខាងនៃអ៊ុយរុយហ្គាយ។
ទីភ្នាក់ងារឧតុនិយមរបស់អ៊ុយរុយហ្គាយបាននិយាយថា មនុស្សពីរនាក់បានស្លាប់ដោយសារខ្យល់កន្រ្តាក់ខ្លាំងដែលបានបក់បោកពីភាគអាគ្នេយ៍កាលពីព្រឹកថ្ងៃអាទិត្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ទីភ្នាក់ងារនេះ។
នៅក្នុងប្រទេសអាហ្សង់ទីន ស្ត្រីម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានសង្កត់ដោយមែកឈើដែលដួលរលំនៅក្នុងទីក្រុង ម៉ូរ៉េណូ (Moreno) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ មនុស្ស ១៣នាក់ ទៀតបានស្លាប់កាលពីថ្ងៃសៅរ៍ក្នុងទីប្រជុំជន បាហ៊ីយ៉ា ប្លង់កា (Bahia Blanca) បន្ទាប់ពីជញ្ជាំងបាក់រលំអំឡុងពេលព្យុះ។
ប្រធានាធិបតីអាហ្សង់ទីន លោក ហាវីយេ មីឡៃ (Javier Milei) បានទៅពិនិត្យកន្លែងគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ។ ខ្យល់បក់ខ្លាំងពីព្យុះនេះក៏បានបំផ្លាញដើមឈើ និងបង្គោលភ្លើងនៅទូទាំងរដ្ឋធានី ប៊ុយណូរ ស៊ែរ (Buenos Aires) ផងដែរ៕