
លោក Lai Ching-te ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយផងដែរតាមរយៈឈ្មោះជាភាសាអង់គ្លេសរបស់លោក គឺ William ជាបេក្ខជនមេដឹកនាំកំពូល ឬទី១ សម្រាប់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច នៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ក្នុងនាមជាមេដឹកនាំលំដាប់ទី២ របស់កោះតៃវ៉ាន់ បុរសវ័យ ៦៤ឆ្នាំ ក៏ជាប្រធានរបស់គណបកបក្ស DPP ហើយបាននាំមុខម្ដងហើយម្ដងទៀត នៅក្នុងការស្ទង់មតិ។ បេក្ខជនឈរឈ្មោះប្រកួតប្រជែងរួមគណបក្សរបស់លោក គឺលោកស្រី Hsiao Bi-khim ដែលជាអតីតឯកអគ្គរដ្ឋទូតតាមព្រឹត្តន័យដ៏លេចធ្លោរបស់ទគ្រុងតៃប៉ិប្រចាំនៅសហរដ្ឋអាមេរិក។ មេដឹកនាំទី១ លោកស្រី Tsai Ing-wen មិនអាចឈរឈ្មោះប្រកួតប្រជែងម្តងទៀតបានទេ បន្ទាប់ពីកាន់តំណែង ២អាណត្តិ។
លោក Lai ដែលជាវេជ្ជបណ្ឌិតដោយការបណ្តុះបណ្តាល គឺជាអតីតអភិបាលក្រុង Tainan នៅភាគខាងត្បូងកោះតៃវ៉ាន់ និងជាមេដឹកនាំបន្ទាប់ពីឆ្នាំ២០១៧-២០១៩។ លោកបានក្លាយជាមេដឹកនាំលំដាប់ទី២ នៅឆ្នាំ២០២០ ដោយឈរឈ្មោះជាបេក្ខជនរួមរបស់លោកស្រី Tsai ដែលពួកគេបានទទួលជ័យជម្នះយ៉ាងលើសលប់ បន្ទាប់ពីមានការព្រមានអំពីការគំរាមកំហែងដល់កោះតៃវ៉ាន់ពីប្រទេសចិន ដោយទីក្រុងប៉េកាំងបានបង្ក្រាបលើការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅទីក្រុងហុងកុង។
លោក Lai ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត មានការពិបាកក្នុងការនិយាយថា លោកនឹងប្រកាន់ខ្ជាប់នូវមាគ៌ារបស់លោកស្រី Tsai ក្នុងការចរចាជាមួយចិន និងរក្សាសន្តិភាព និងស្ថានភាពដដែល ខណៈពេលដែលលោកក៏បានសន្យាការពារកោះនេះ និងបញ្ជាក់ជាថ្មីថា មានតែប្រជាជនរបស់កោះនេះប៉ុណ្ណោះ ដែលអាចសម្រេចលើអនាគតរបស់កោះនេះបាន៕