
មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរប៉ាឡេស្ទីន (PA) បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានៃមូលនិធិប៉ាឡេស្ទីន ដែលត្រូវបានគ្រប់គ្រង ដោយអ៊ីស្រាអែល។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិក កិច្ចព្រមព្រៀងនេះ បង្ហាញពីដំណើរការមួយ ដែលរដ្ឋាភិ បាលអ៊ីស្រាអែល នឹងពិនិត្យមើលបញ្ជីបុគ្គលិករបស់អាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីធានាថា គ្មានសមាជិកក្រុមហាម៉ាស ត្រូវបានរាប់បញ្ចូលនោះទេ។
ប្រភពនោះ បានលើកឡើងថា សំណើសម្រាប់កិច្ចព្រមព្រៀងនេះ បានមកពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលទើបបានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន ម៉ាខ្មូត អាបាស (Mahmoud Abbas) នៅទីក្រុងរ៉ាម៉ាឡា (Ramallah)។
នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងផ្ទេរចំណូលពន្ធលើទំនិញ ប៉ាឡេស្ទីនតាមរយៈការឆ្លងកាត់របស់អ៊ីស្រាអែល ជាថ្នូរនឹងកម្រៃជើងសារចំនួនបីភាគរយ ស្របតាមកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន។
កាលពីពេលកន្លងទៅ រដ្ឋាភិបាលអ៊ីស្រាអែល បានអះអាងថា អាជ្ញាធរប៉ាឡេស្ទីន បានផ្តល់មូលនិធិដល់ មន្ត្រីក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដូច្នេះដកប្រាក់ដែលបានកំណត់សម្រាប់ដែនទឹកដីនេះ។ ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយទីក្រុងរ៉ាម៉ាឡា ដោយនិយាយថា ការបង់ប្រាក់របស់ខ្លួននៅតំបន់ហ្កាហ្សា គឺជាប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិករបស់ខ្លួន នៅទីនោះតែប៉ុណ្ណោះ។