
ក្រុមគោរពបូជាហិណ្ឌូរាប់រយនាក់ បានចូលរួមការរៀបចំពិធីរៀបអភិសេករបស់ព្រះរាមនៅក្នុងទីក្រុងបរិសុទ្ធ អយុធ្យាប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ។
យោងតាមប្រតិទិនហិណ្ឌូ ថ្ងៃនេះត្រូវបានគេចាត់ទុកថាជាថ្ងៃរំលឹកដល់ “វិវាហ៍បញ្ចមី” ហើយត្រូវបានគេមានជំនឿថា ព្រះរាម បានរៀបអភិសេកជាមួយព្រះនាងសេដានៅថ្ងៃនោះ ។
ក្រុមអ្នកគោរពបូជាមកពីទូទាំងប្រទេសឥណ្ឌា បាននាំគ្នារាំតាមចង្វាក់ស្គរ និងឧបករណ៍តន្រ្តីបែបប្រពៃណី ពេលដែលពិធីត្រូវបានរៀបចំឡើងដើម្បីប្រារព្ធឱកាសនោះ ។
ប្រាសាទហិណ្ឌូដ៏ធំមួយកន្លែងដែលឧទ្ទិសដល់ព្រះរាម គ្រោងនឹងសម្ពោធន៍ដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងមួយនេះ នៅខែមករា ឆ្នាំ ២០២៤ខាងមុខ ដែលវានឹងផ្តល់សន្ទុះសេដ្ឋកិច្ចដ៏សំខាន់មួយដល់តំបន់ ។
ក្រុមមន្រ្តីទីក្រុងរំពឹងថានឹងមានភ្ញៀវទេសចរប្រហែល ៤,៥លាននាក់ក្នុង ១ខែ ពោលគឺច្រើនជាងពលរដ្ឋសរុប ៣,៥លាននាក់នៅក្នុងទីក្រុងអយុធ្យា ។
លោក Bindu Gaddacharyaគឺជាបូជាចារ្យនៅប្រាសាទ Dashrath Mahal និយាយថា មាននូវភាពរំភើបរីករាយច្រើនណាស់ក្នុងចំណោមក្រុមអ្នកគោរពបូជា ដែលពួកគេបានចូលរួមពិធីរៀបអភិសេករបស់ព្រះរាម និងមើលការកសាងប្រាសាទ មើលថាវាបានបញ្ចប់ច្រើនប៉ុណ្ណាហើយ និងសល់ប៉ុណ្ណាហើយ ។
លោកបន្តថា ដោយសារតែហេតុផលមួយនេះ ក្រុមអ្នកគោរពបូជា បានមកកាន់ទីក្រុងអយុធ្យា ហើយពួកគេនឹងបន្តមកទៀត ៕