
ក្រុមអ្នករត់សាសនិកគ្រិស្តនៅក្នុងប្រទេសម៉ិកស៊ិក និងវេណេស៊ុយអេឡា បាននាំគ្នាប្រារព្ធពិធីបុណ្យណូអែល ក្នុងនោះលោកតាសាន់តាក្លូសនាំគ្នារត់ឆ្លងកាត់រដ្ឋធានី Caracas និង Mexico City កាលពីថ្ងៃអាទិត្យ ។
ក្រុមអ្នករត់រាប់ម៉ឺននាក់ សាច់ញាតិរបស់ពួកគេ ហើយសូម្បីតែសត្វសុនខស្លៀកពាក់ជាលោកតាសាន់តាក្លូស បានចូលរួមព្រឹត្តការណ៍រត់ប្រណាំងសាន់តាក្លូសនៅក្នុងទីក្រុង Mexico City ។
ដោយឡែកនៅក្នុងទីក្រុង Caracas ក្រុមអ្នករត់រាប់ពាន់នាក់ បានរត់នៅក្នុងព្រឹត្តការណ៍ស្រដៀងគ្នានេះដែលគេហៅថាព្រឹត្តការណ៍រត់ប្រណាំង “Santa Ho Ho Ho” ជាកន្លែងដែលអ្នកចូលរួមអាចកម្សាន្តសប្បាយក្នុងកម្មវិធីជប់លៀងពពុះជាមួយក្រុមគ្រួសាររបស់ពួកគេ ដើម្បីទប់ទល់នឹងរលកកម្តៅ ។
ព្រឹត្តការណ៍ទាំង ២នេះដែរ បានលើកកម្ពស់ក្រុមគ្រួសារឲ្យស្វែងរកភាពសប្បាយរីករាយអំឡុងរដូវកាលបុណ្យទាននេះ ។
លោក John Diazគឺជាអ្នករៀបចំព្រឹត្តការណ៍រត់ប្រណាំង“Santa Ho Ho Ho”និយាយថា នេះគឺជាការដើរ និងជាការរត់ ដោយមានគោលដៅនាំភាពសប្បាយរីករាយ និងការជួបជុំគ្នានៅក្នុងទីក្រុង Caracas ។
លោកបន្តថា ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក ហើយក្រុមហ៊ុន Retos.Info របស់ពួកយើង ចង់នាំវាមកកាន់ប្រទេសវេណេស៊ុយអេឡា ៕