អេហ្ស៊ីប កំពុងឃ្លាំមើលភាពតានតឹង នៅសមុទ្រក្រហម ខណៈដែលនាវាជាច្រើន គេចពីព្រែកជីកស៊ុយអេ

2023/12/19 12:17:01 am        197

អាជ្ញាធរព្រែកជីកស៊ុយអេ ( Suez)របស់ប្រទេសអេហ្ស៊ីប (SCA) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃភាពតានតឹងផ្នែកយោធា នៅក្នុងសមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនធំៗ បានផ្លាស់ប្តូរផ្លូវជំនួស ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។

ប្រធាន SCA លោក Osama Rabie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចរាចរណ៍តាមផ្លូវ       សមុទ្រ គឺជារឿងធម្មតា នៅក្នុងព្រែកជីក ដែលតភ្ជាប់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម។ លោកបានបន្ថែមថា SCA កំពុងវាយតម្លៃហ្មត់ចត់នូវផលប៉ះពាល់នៃក្រុមដឹកជញ្ជូនមួយចំនួន ដែលផ្លាស់ប្តូរផ្លូវរបស់ពួកគេជាបណ្តោះអាសន្ន ទៅកាន់ឆ្នេរសមុទ្រ Cape of Good Hope។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួន ៤ បាននិយាយថា កាត់បន្ថយ ឬផ្អាកការឆ្លងកាត់សមុទ្រក្រហម ដោយសារតែការវាយប្រហារម្តងហើយម្តងទៀតពីកងជីវពលហ៊ូធីរបស់ប្រទេសយេ   ម៉ែនលើនាវាពាណិជ្ជកម្ម នៅក្នុងតំបន់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

លោក Rabie បាននិយាយថា មានតែនាវាចំនួន ៥៥គ្រឿងប៉ុណ្ណោះ ដែលបានប្តូរទិសឆ្លងកាត់ផ្លូវតាមឆ្នេរ សមុទ្រ Cape of Good Hope ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា បើធៀបនឹងការឆ្លងកាត់នៃនាវា ២.១២៨គ្រឿងឆ្លងកាត់ព្រែកជីកស៊ុយអេ ក្នុងអំឡុងពេលនោះ។

លោក បានបន្ថែមថា នាវាចំនួន ៧៧ គ្រឿង បានឆ្លងកាត់ព្រែកជីកស៊ុយអេ កាលពីថ្ងៃអាទិត្យ រួមទាំងនាវាមួយចំនួន ដែលជាកម្មសិទ្ធិរបស់ក្រុមដឹកជញ្ជូន ដែលបានប្រកាសពីផ្លាស់ប្តូរផ្លូវជាបណ្តោះអាសន្ន។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm