រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​ស្នើ​ប្រទេស​សមាជិក​អាស៊ាន រៀបចំ​គម្រោង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩

2021/06/18 06:27:48 pm        61

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ស្នើ​សុំ​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ​និង​លេខាធិការដ្ឋាន​អាស៊ាន ​ធ្វើការ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​បរិយាបន្ន ​និង​សមធម៌ ​ក្នុង​ការ​រៀបចំ​នូវ​គម្រោង​សម្រាប់​តំបន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នៃ​រោគរាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​លើក​ទី១១ រដ្ឋមន្ត្រី​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​វ​.​ប​.​ន​) នៅ​ថ្ងៃទី ១៧ ខែមិថុនា ​ឆ្នាំ​២០២១ នេះ​ថា​ ជុំវិញ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈមមុខ​ នឹង​ការ​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ក្នុង​កម្រិត​មួយ​គួរឱ្យ​បារម្ភ ដែល​បញ្ហា​នេះ​សុំ​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ និង​លេខាធិការដ្ឋាន​អាស៊ាន​ ធ្វើការ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​បរិ​យាប​ន្ន និង​សមធម៌ ក្នុង​ការ​រៀបចំ​នូវ​គម្រោង​សម្រាប់​តំបន់​។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី សង្ឃឹមថា ប្រទេស​ជា​សមាជិក​ទាំងអស់ ​អាច​ចូលរួម​រិះរក​យន្តការ​បន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

ឯកឧត្តម Anek Laothamatas រដ្ឋមន្ត្រី​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ (​វ​.​ប​.​ន​) បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចសហការ​ក្នុង​តំបន់​ និង​តួនាទី​ដ៏​សំខាន់​របស់ វ​.​ប​.​ន​. ក្នុង​ការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​ ។ ដើម្បី​បង្កើន​នូវ​ភាព​ប្រកួតប្រជែង​របស់​អាស៊ាន ​ក្នុងដំណាក់កាល​ក្រោយ​កូ​វីដ​-១៩ ​និង​បាន​ឯកភាព​លើ​ការ​កសាង​នូវ​ផែនការ​តំបន់​មួយ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​អាស៊ាន​ផ្នែក វ​.​ប​.​ន ​នេះ​ផងដែរ ។

ជុំវិញ​ផែនការ​សកម្មភាព​, រដ្ឋមន្ត្រី​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ (​វ​.​ប​.​ន​.) ក៏បាន​ឯកភាព​កំណត់​អាទិភាព​សម្រាប់​ឆ្នាំ ២០២១ ​លើ​វិស័យ វ​.​ប​.​ន​. មួយ​ចំនួន​ដូច​ដូចជា ​៖ អនុម័ត​គម្រោង​យ៉ាងតិច​ពីរ សម្រាប់​កសាង​សមត្ថភាព​អាស៊ាន​ក្នុង​ការ​ប្រឆាំង​កូ​វីដ​-១៩, អនុវត្ត​វគ្គ​សិក្សា​រយៈពេល​ខ្លី​លើ High Performance Computing, បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា និង​ការអនុវត្ត​គម្រោង​យ៉ាងតិច​ពីរ ដែល​ឆ្លើយតប​នឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​៕


​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm