
នៅថ្ងៃចន្ទនេះ រដ្ឋភាគខាងត្បូង Tamil Nadu ប្រទេសឥណ្ឌាមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកើតមានទឹកជំនន់ដ៏គំហក់នៅតាមតំបន់ជាច្រើននៅក្នុងរដ្ឋ ។
នៅដើមខែនេះ ព្យុះស៊ីក្លូន Michaung បានបោកបក់លើតំបន់ឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ ខែធ្នូ ជាមួយនឹងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ ។
លោក Balachandran គឺជាមន្រ្តីឧតុនិយមក្នុងស្រុក និយាយថា លោករំពឹងថាភ្លៀងនឹងបន្តធ្លាក់ទៀតនៅតាមតំបន់មួយចំនួនក្នុងរដ្ឋ Tamil Nadu ។
រូបភាពវីដេអូឃ្លីបពីស្រុក Thoothukudi ឃើញរថយន្ត និងអគារជន់លិចដោយអន្លើនៅក្នុងទឹកជន់ ក្រោយភ្លៀងធ្លាក់ខ្លាំង ៕