អ្នកវិភាគ៖ មេដឹកនាំស៊ែប៊ីលោក Vucic និងគណបក្សរបស់លោក បានពង្រឹងអំណាចនយោបាយរបស់ខ្លួន

2023/12/19 03:02:49 am        399

គណបក្ស SNS ដែលកំពុងកាន់អំណាចរបស់ប្រទេសស៊ែប៊ី មិនត្រឹមតែបានអះអាងពីអំណាចនយោបាយរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងឲ្យកាន់តែមាំឡើងៗទៀតផង។ នេះបើតាមអ្នកវិភាគមកពីមជ្ឈមណ្ឌលសម្រាប់ការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ (CeSID) ដែលបាននិយាយ នៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ) នេះ បន្ទាប់ពីប្រធានាធិបតី លោក Aleksandar Vucic បានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតសភាមុនអាណត្តិ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែធ្នូ)។

ដោយផ្អែកលើសន្លឹកឆ្នោត ដែលបានរាប់នៅក្នុងគំរូនៃការិយាល័យបោះឆ្នោតនានា អ្នកស្ទង់មតិ Ipsos និង CeSID បានព្យាករថា គណបក្សប្រជានិយម SNS ទទួលបានសំឡេងគាំទ្រ ៤៦,២ភាគរយ ខណៈសម្ព័ន្ធភាពស៊ែប៊ីប្រឆាំងនឹងអំពើហឹង្សា (SPN) ដែលជាគណបក្សប្រឆាំងកណ្ដាលឆ្វេងរបស់ប្រទេសនេះ នឹងមានសំឡេងលំដាប់ទី២ ដោយមានការគាំទ្រ ២៣,២ភាគរយ។

គណបក្ស SPN បានចោទប្រកាន់គណបក្សកាន់អំណាចពីបទក្លែងបន្លំការបោះឆ្នោត ហើយបាននិយាយថា ខ្លួននឹងប្តឹងទៅគណៈកម្មការបោះឆ្នោតរបស់រដ្ឋ។

បណ្ដាគណបក្ស និងសម្ព័ន្ធភាពសរុបចំនួន ១៨ បានឈរឈ្មោះប្រកួតប្រជែង ដើម្បីដណ្ដើមយកការគាំទ្រពីអ្នកបោះឆ្នោតចំនួន ៦,៥លាននាក់ សម្រាប់អាសនៈចំនួន ២៥០កៅអី នៅក្នុងសភា។ ចំនួនកំណត់នៃការចូលសភា គឺ ៣ភាគរយនៃសំឡេងឆ្នោត។ ការរាប់សន្លឹកឆ្នោតបឋម បានបង្ហាញថា គណបក្ស SNS នឹងមានសំឡេងភាគច្រើនដាច់ខាតយ៉ាងស្ដួចស្ដើងនៃចំនួនសមាជិកសភាយ៉ាងហោចណាស់ ១២៧រូប ដែលគ្រប់គ្រាន់ល្មម ក្នុងការគ្រប់គ្រងប្រទេសតែម្នាក់ឯងបាន ប៉ុន្តែគេរំពឹងថា នឹងមានការស្វែងរកដៃគូបង្កើតរដ្ឋាភិបាលចម្រុះ ដើម្បីពង្រឹងអំណាចសភា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm