សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទី១៩ខែធ្នូនេះថា មនុស្ស១១១នាក់បានស្លាប់ ក្នុងការរញ្ជួយដីពេលយប់នៅខេត្ត កានស៊ូ( Gansu ) ភាគពាយ័ព្យរបស់ប្រទេសចិន ។
សារព័ត៌មានរដ្ឋ CCTV បាននិយាយថា យោងតាមទីស្នាក់ការកណ្ដាលសម្រាប់ផ្ដល់ជំនួយគ្រោះរញ្ជួយដីរបស់ខេត្តនេះ មានអ្នករបួសជាច្រើននៅក្នុងខេត្តនេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ។
យោងតាមសារព័ត៌មាន CCTV មនុស្ស១១នាក់ ផ្សេងទៀត ក៏បានស្លាប់ផងដែរ និងជាង១០០នាក់រងរបួស នៅក្នុងទីក្រុងហៃទុង (Haidong) នៅក្នុងខេត្តជិតខាង ឈីង ហៃ( Qinghai)។