មនុស្ស ១៣នាក់ស្លាប់ និងរាប់រយនាក់របួស ដោយសារការផ្ទុះស្ថានីយប្រេងនៅប្រទេសហ្គីណេ

2023/12/19 09:50:50 am        456

រដ្ឋាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់ជាផ្លូវ​ការពីការផ្ទុះ​នៅ​ស្ថានីយ​ប្រេង​មួយ​កន្លែង​ក្នុង​រដ្ឋធានី កូណាគ្រី (Conakry) របស់ប្រទេសហ្គីណេ កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) បាន​កើន​ឡើង​ដល់​យ៉ាង​ហោច​ណាស់ ១៣នាក់ និងមនុស្ស ១៧៨នាក់បានរងរបួស ខណៈដែល​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ធ្វើ​ការ​ពេញមួយរសៀលដើម្បីពន្លត់ភ្លើងទាំងស្រុង។

យោងតាមសាក្សីរបស់សារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ការបំផ្ទុះ​នៅ​ស្ថានីយ​ប្រេង​ដ៏សំខាន់​របស់​ប្រទេស​អាហ្វ្រិកខាងលិចមួយនេះបានបង្កការភ្ញាក់ផ្អើលដល់សង្កាត់រដ្ឋបាល កាលួម (Kaloum) ក្នុង​ទីប្រជុំជននៃរដ្ឋធានី កូណាគ្រី ទាំងព្រឹកព្រលឹម ដោយ​បាន​ផ្ទុះដ​ល់​បង្អួច​លំនៅ​ឋាន​នៅ​ក្បែរ​នោះ និងបង្ខំមនុស្សរាប់រយនាក់ឱ្យរត់គេចខ្លួន។ រដ្ឋាភិបាលបាននិយាយថា អ្នករបួស ៨៩​នាក់​អាច​ត្រឡប់​ទៅផ្ទះវិញបន្ទាប់ពីការព្យាបាល។

ទំហំនៃការខូចខាតរបស់ស្ថានីយនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប្រទសហ្គីណេ មិនមែន​ជា​ប្រទេសផលិតប្រេងទេ ហើយក៏គ្មានសមត្ថភាពចម្រាញ់ប្រេងដែរ។ ប្រទេស​នេះ​នាំ​ចូល​ផលិត​ផល​ចម្រាញ់ ដែលភាគច្រើនត្រូវបានរក្សាទុកនៅក្នុងស្ថានីយ កាលួម និងចែក​ចាយ​តាម​រថយន្ត​ដឹក​ទំនិញទូទាំងប្រទេស។

រដ្ឋាភិបាលបាននិយាយថា ការស៊ើបអង្កេត​នឹង​ត្រូវ​ចាប់​ផ្តើម​ដើម្បី​កំណត់​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មានឧបទ្ទវហេតុ និងភាគីណាមួយដែលទទួលខុសត្រូវចំពោះហេតុកាណ៍នេះ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am