ស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ បានច្រានចោលការលើកឡើងរបស់អ្នកនយោបាយចក្រភពអង់គ្លេស ដែលទាក់ទងនឹងតំបន់រដ្ឋបាលពិសេសហុងកុង។

លោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការបរទេស និងអភិវឌ្ឍន៍ ថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបន្តមួលបង្ខូចច្បាប់សន្តិសុខជាតិក្នុងទីក្រុងហុងកុង និងអំពាវនាវឱ្យអាជ្ញាធរហុងកុង បញ្ចប់ការកាត់ទោស និងដោះលែងមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក ជីមីឡៃ (Jimmy Lai)។

ឆ្លើយតបទៅនឹងសំណួរចំពោះទង្វើរបស់លោក Cameron អ្នកនាំពាក្យស្ថានទូតមួយរូប បាននិយាយថា យើងប្រឆាំងយ៉ាងដាច់ខាត និងជំទាល់យ៉ាងដាច់អហង្ការចំពោះទង្វើដ៏គួរឱ្យរន្ធត់របស់អ្នកនយោបាយចក្រភពអង់គ្លេសចំពោះការគាំទ្រលើលោក Jimmy Lai។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលដកស្រង់សម្តីអ្នកនាំពាក្យ លោក ឡៃ គឺជាអ្នកប្រឆាំងចិនដ៏ល្បីល្បាញបំផុតមួយរូប ដែលចង់ធ្វើឱ្យហុងកុងជួបអស្ថិរភាព និងជ្រៀតជ្រែកដល់នីតិរដ្ឋនៅក្នុងទីក្រុងហុងកុង ។

ការចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតបាននិយាយថា មេគំនិត និងជាអ្នកញុះញង់ឱ្យមានកុបកម្មប្រឆាំងចិនដែលបានកើតឡើងនៅហុងកុង លោក ឡៃ បានឃុបឃិតគ្នាយ៉ាងម៉ឺងម៉ាត់ជាមួយកងកម្លាំងខាងក្រៅ ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ទាមទារការគាំទ្រពីបរទេស និងទទួលខុសត្រូវចំពោះអំពើដ៏អាក្រក់ផ្សេងៗ៕