ការិយាល័យរបស់ខ្លួន បាននិយាយថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron នឹងអំពាវនាវឲ្យបង្កើនការសម្របសម្រួលរវាងសម្ព័ន្ធមិត្តទាំងអស់ ដើម្បីដោះស្រាយស្ថានការណ៍មនុស្សធម៌ «ដ៏អស់សង្ឃឹម» នៅតំបន់ហ្កាហ្សា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស និងទីក្រុងរ៉ូម នៅថ្ងៃអង្គារនេះ។

លោក Cameron អតីតនាយករដ្ឋមន្រ្ដី ដែលបានចូលកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសប្រហែលមួយខែកន្លងទៅនេះ បាននិយាយថា៖«នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួនចំពោះសន្តិសុខអន្តរជាតិ ការឆ្លើយតបរបស់យើង ត្រូវតែមានការរួមកម្លាំង និងកិច្ចខិតខំប្រឹងប្រែងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង»។

លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពីស្ថានភាពមនុស្សធម៌ដ៏អស់សង្ឃឹម នៅតំបន់ហ្កា ហ្សា រហូតដល់ភាពឃោរឃៅរបស់ (ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ) ពូទីននៅអ៊ុយក្រែន វាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹងសម្ព័ន្ធភាពរបស់យើង និងធ្វើឲ្យប្រាកដថា សំឡេងរបស់យើងត្រូវបានគេឮ»។
លោក Cameron គ្រោងនឹងជំរុញឲ្យមានការបន្តគាំទ្រដល់ទីក្រុងទីក្រុង ក្នុងជំនួបជាមួយសមភាគីបារាំងលោកស្រី Catherine Colonna និងលោក ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ( Emmanuel Macron) នៅទីក្រុងប៉ារីស។ ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយថា ក្រុមមេដឹកនាំ នឹងពិភាក្សាអំពីអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។