អ៊ុយក្រែន បានព្រមានថា ខ្លួនកំពុងត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន រួចទៅហើយ ដោយសារការធ្លាក់ចុះជំនួយបរទេស។

លោក ឧត្តមសេនីយឯក អូឡេកសានឌ័រ តាណាវស្គី (Oleksandr Tarnavskyi) បាននិយាយថា កងទ័ពប្រឈមនឹងកង្វះគ្រាប់រំសេវនៅតាមសមរភូមិជួរមុខទាំងអស់ ដែលបង្កកជាបញ្ហាធំ សម្រាប់ទីក្រុង គីវ (Kyiv) ។

ការប្រកាសនេះ កើតឡើងនៅពេលដែលជំនួយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបរាប់ពាន់លានដុល្លារត្រូវបានជា់គាំង ស្របពេលមានជម្លោះខាងនយោបាយ។
អ៊ុយក្រែនបាននិយាយថា ខ្លួន បានសង្ឃឹមថានឹងជំរុញឧស្សាហកម្មគ្រាប់រំសេវរបស់ខ្លួនដោយមានជំនួយពីលោកខាងលិច។ប៉ុន្តែអ៊ុយក្រែនពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់លោកខាងលិច ជាពិសេសលើការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាស ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី។

លោកបាននិយាយថា ការកាត់បន្ថយជំនួយយោធាបរទេសកំពុងប៉ះពាល់ដល់សមរភូមិរួចហើយ ហើយបង្ខំឲ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ។
ការអត្ថាធិប្បាយរបស់លោកកើតឡើងបន្ទាប់ពីមានការធ្លាក់ចុះការគាំទ្រទាំងក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកជាលើកដំបូងបានរារាំងកញ្ចប់យោធា ចំនួន ៦០ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅដើមខែនេះ។
អ៊ុយក្រែនកំពុងប្រឈមនឹងកង្វះ គ្រាប់រំសេវរួចទៅហើយ ខណៈមហាអំណាចលោកខាងលិចព្យាយាមបន្តការផ្គត់ផ្គង់។ សហភាពអឺរ៉ុបបានសន្យាថានឹងបញ្ជូនកាំភ្លើងធំមួយលានគ្រាប់នៅខែមីនាឆ្នាំ ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះមានតែ ចំនួន ៤៨០.០០០គ្រាប់ ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅ ឬកំពុងស្ថិតនៅក្នុងដំណាក់កាលបញ្ចូននៅឡើយ៕