នគរបាលបាននិយាយកាលពីថ្ងៃចន្ទថា បុរសអាយុ ៤៦ ឆ្នាំម្នាក់ កំពុងប្រឈមមុខនឹងបទចោទប្រកាន់បើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីរថយន្តរបស់លោក បានបុករថយន្តអង្គភាពសេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិក ដែលអមដំណើរក្នុងក្បួនរថយន្តរបស់ប្រធានាធិបតី លោក Joe Biden។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យមានចម្ងាយប្រហែល ៤០ ម៉ែត្រ ពីលោក Biden នៅពេលដែលលោកបានចាកចេញពីទីស្នាក់ការកណ្តាលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកនៅទីក្រុង Wilmington រដ្ឋ Delaware ។

នគរបាលនិយាយថា វាគឺជា «ការប៉ះទង្គិចដោយចៃដន្យ» ហើយអ្នកបើកបរជាបុរស នៅទីក្រុងWilmington ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានចោទប្រកាន់ពីបទបើកបររថយន្ត ក្រោមឥទ្ធិពលនៃជាតិស្រវឹង និងការបើកបរមិនប្រុងប្រយ័ត្ន។
បុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់នាំលោកប្រធានាធិបតី ចូលទៅក្នុងរថយន្តដែលកំពុងរង់ចាំបន្ទាប់ពីឧបទ្ទវហេតុនេះ ហើយលោកត្រូវបានគេជូនដំណើរទៅកាន់លំនៅឋានក្នុងតំបន់របស់លោក។