វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញ ការផ្ទុះធំៗជាច្រើន និងផ្សែងហុយ នៅពាសពេញព្រំដែនប្រទេសអ៊ីស្រាអែល-លីបង់ កាលពីថ្ងៃចន្ទ ខណៈអ៊ីស្រាអែលកំពុងប្រយុទ្ធនៅជិតព្រំដែនភាគខាងជើងរបស់ខ្លួន ដោយប្រើប្រាស់យន្តហោះចម្បាំង ដើម្បីវាយប្រហារគោលដៅលើក្រុមហេសបូឡា នៅប្រទេសលីបង់។

វីដេអូមួយ ចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញលើអេក្រង់ និយាយពីការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា។ ប៉ុន្តែសារព័ត៌មានReuters មិនអាចកំណត់អត្តសញ្ញាណទីតាំង ឬកាលបរិច្ឆេទនៃវីដេអូដោយឯករាជ្យនោះទេ។

អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់តគ្នានៅតាមបណ្តោយព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងរយៈពេលជាងពីរខែកន្លងទៅនេះ ជាជម្លោះដ៏អាក្រក់បំផុតចាប់តាំងពីជម្លោះឆ្នាំ ២០០៦។
អំពើហឹង្សា ដែលភាគច្រើនត្រូវបានទប់ស្កាត់នៅតំបន់ព្រំដែន បានសម្លាប់មនុស្សជាង ១៣០ នាក់នៅក្នុងប្រទេសលីបង់ រួមទាំងក្រុមសកម្មប្រយុទ្ធហេសបូឡា៩៤ នាក់ និងជនស៊ីវិល ១៧ នាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល ជម្លោះនេះបានសម្លាប់ទាហាន៨នាក់ និងជនស៊ីវិល៤នាក់។