លោក ឧត្តមសេនីយ៍ត្រី Oleksandr Tarnavskyi ដែលជាបញ្ជាកងទ័ពប្រយុទ្ធនៅខ្សែត្រៀមជួរមុខភាគខាងកើត បានប្រាប់សារព័រមានរ៉យទ័រ នៅថ្ងៃទី១៨ ខែធ្នូថា កងកម្លាំងអ៊ុយក្រែនប្រឈមនឹងការខ្វះគ្រាប់កាំភ្លើងធំ ហើយត្រូវកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន ដោយសារការថយចុះនៃជំនួយបរទេស។

ការប្រកាសនេះ ធ្វើឡើង ស្របពេលទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជួបការលំបាកក្នុងការធានាកញ្ចប់ថវិការាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ការផ្តល់ជំនួយផ្នែកការពាររបស់បរទេស បានចាប់ផ្តើមថយចុះ ខណៈដែលទឹកប្រាក់ចំនួន ៦១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក នៅតែជាប់គាំង នៅក្នុងសភា ដោយសារតែមានភាពចម្រោងចម្រាសផ្នែកនយោបាយ ហើយប្រទេសហុងគ្រី បានរារាំងថវិកាចំនួន ៥៥ ពាន់លានដុល្លារ នៅក្នុងសហភាពអឺរ៉ុបសម្រាប់ទីក្រុងគីវ។

«មានបញ្ហាជាមួយគ្រាប់រំសេវ ជាពិសេសក្រោយសូវៀត (គ្រាប់កាំភ្លើងធំ) គឺធុន ១២២មិល្លីម៉ែត្រ និង១៥២មិល្លីម៉ែត្រ ហើយសព្វថ្ងៃនេះ បញ្ហាទាំងនេះ កើតមាននៅខ្សែជួរមុខទាំងស្រុងហើយ។
លោកឧត្តមសេនីយ៍ បានហៅការខ្វះគ្រាប់កាំភ្លើងធំថា ជា «បញ្ហាធំណាស់» ហើយបានភ្ជាប់វាទៅនឹងការថយចុះនៃជំនួយយោធាបរទេស។