អាជ្ញាធរខេត្ត​បាត់ដំបង​កំពុង​រៀបចំ​តំបន់​ទេសចរណ៍​ឱ្យ​សម្បូរបែប​ និង​ស្រស់ស្អាត​ដើម្បី​ឆក់​បេះដូង​ទេសចរ​

2021/06/18 07:19:43 pm        151

បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង កំពុង​រៀបចំ​តំបន់​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរ បែប និង​ស្រស់ស្អាត ​ដើម្បី​ឆក់ បេះដូង​ទេសចរ ខណៈ​ខេត្ត​មួយ​នេះ​ ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​ដែរ ​ក្នុងចំណោម​តំបន់ ​ទេសចរណ៍​ជាច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​ខេត្តបាត់ដំបង មាន​តំបន់​ទេសចរណ៍​ជាច្រើន ដូចជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន វប្បធម៌ ​រមណីយដ្ឋាន​ធម្មជាតិ ក​សិ​ទេសចរណ៍ ​ទេសចរណ៍​កែច្នៃ សហគមន៍​ទេសចរណ៍ជាដើម ​ដែល កាល​មិនទាន់​ផ្ទុះ​មាន​ជំងឺ​កូ​វីដ​-១៩ ​ខេត្ត​នៅ​ភូមិភាគ​ពាយព្យ​ប្រទេសមួយ​នេះ ក្នុង​មួយឆ្នាំៗ ​ទទួល​បាន ភ្ញៀវ ទេសចរ​ជាតិ ​និង​អន្តរជាតិ ចំនួន​រាប់​ម៉ឺន​នាក់​ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង លើកឡើងថា​ គោលដៅ​របស់​អាជ្ញាធរខេត្ត គឺ​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញពី​រាជធានី​ភ្នំពេញ ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ​ទៅលេង ​ខេត្តសៀមរាប បង្ហួស​ចូល​លេង​កម្សាន្ត​នៅ​ខេត្តបាត់ដំបង ​ឬ​ចេញពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥ ទៅលេង ខេត្តបាត់ដំបង ​បន្ត​ទៅលេង​កម្សាន្ត​នៅ​ខេត្តសៀមរាប ​ឬ​ខេត្ត​ផ្សេងៗ​ទៀត ។

លោក​ បាន​បន្តថា ក្នុងការ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ឲ្យ​សម្រេច​គោលដៅ​នោះ ​គឺ​ខេត្ត​បាន​រៀប ចំ​តំបន់​ទេសចរណ៍ ក្នុង​ទិស​ទាំង​៤ ជុំវិញ​ក្រុង​បាត់ដំបង ​ដូចជា​ នៅ​ទិស​ខាងត្បូង​មាន​ប្រាសាទ​បាណន់ រៀបចំ​បន្ថែម​នូវ​ភោជនីយដ្ឋាន រៀបចំ​តំបន់​បៃតង និង​ទីតាំង​ជិះ​ឡូរី​នៅ​ជើងភ្នំ​បាណន់​ជាដើម​, ទិស​ខាង ជើង មាន​ប្រាសាទ​ឯកភ្នំ ​តាមរយៈ​ការរៀបចំ​ផ្លូវភ្លោះ​ពី​ទី​រួម​ខេត្ត ​ការស្ដារ​បឹង​ធម្មជាតិ​ជុំវិញ​ប្រាសាទ ​មាន បឹង​រលួស ​និង​បឹង​តា​គម រួម​ទាំង​ការ​ដាំ​ដើមឈើ​រាប​រយ​ដើម​និង​កែលម្អ​ទីតាំង​ទេសចរណ៍​មួយចំនួន ។

លោក សឿ​ម ប៊ុន​រិ​ទ្ធ បាន​បន្ថែមថា ទាំង​៤​ជ្រុង ជុំវិញ​ក្រុង​បាត់ដំបង​នេះ ធ្វើ​ម៉េច​ឲ្យ​ក្លាយ​ជា​ដែក ឆក់ ហើយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ​ចូល​លេង​ខេត្តបាត់ដំបង អាចមាន​ទី កន្លែង​កម្សាន្ត​ច្រើ​នុ​៕


​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm