ភ្នំពេញ៖ នៅថ្ងៃទី ១៩ធ្នូ២០២៣នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដោយបានបញ្ជាក់ថា៖«សូមបងប្អូន ប្រជានេសាទ ដែលមានម៉ាស៊ីនទូក លើសពី៩០សេះ មកដាក់ពាក្យសុំចុះបញ្ជីនៅអង្គភាពច្រកចេញចូលតែមួយខេត្តហើយសម្រេចត្រឹមមន្ទីរប៉ុណ្ណោះ»។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា«ក្នុងនាមប្រជានេសាទ ខ្ញុំសូមគោរពអរគុណឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ ដែលសម្រេចផ្ទេរកិច្ចការនេះ »៕




