ភ្ណំពេញ ៖ ក្នុងរយៈពេលប្រាំឆ្នាំមកនេះគឺមានភ្ញៀវចូលទស្សនា លេងកំសាន្ត និងឈ្វេងយល់សិក្សាអំពីប្រវត្តិសាស្រ្តនៅវិមានឈ្នះ ឈ្នះ ប្រមាណប្រាំលាននាក់ ដោយក្នុងនោះក៏មានប្រតិភូ និងភ្ញៀវបរទេសផងដែរ។ នេះបើតាមការបញ្ជាក់របស់សមាជិកក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ។
លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្ថី សមាជិកក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ បានឲ្យ ដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បើគិតត្រឹមចុងឆ្នាំ២០២៣នេះ គឺមានរយៈពេលប្រាំឆ្នាំហើយ ដែលវិមានឈ្នះ ឈ្នះបានសម្ពោធដាក់ឲ្យដំ ណើរការជាផ្លូវការ ខណៈរយៈពេលប្រាំឆ្នាំមកនេះ មានអ្នកចូលទស្សនា ជាពិសេសសិក្សានុសិស្សមកពី សាលានានានៅទូទាំងប្រទេសមកសិក្សាឈ្វេងយល់, ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ,រួមទាំងប្រតិភូបរទេស និងភ្ញៀវទេសចរណ៍បរទេសផងដែរ។
បើតាមលោកជំទាវ បានបញ្ជាក់ឲ្យដឹងផងដែរថា សិក្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់បានមកទស្សនាកំសាន្តនូវវិមាននេះគឺមិនត្រឹមតែចង់មើលឃើញទិដ្ឋភាពសួនច្បារ ឬទិដ្ឋភាព ទូទៅនៅក្នុងបរិវេនក្នុងវិមានឈ្នះ ឈ្នះ ប៉ុណ្ណោះទេ គឺភាគច្រើនពួកគេចង់ដឹងនូវប្រវត្តិសាស្រ្តពិតដែល បានធ្វើការចារិក នៅតាមផ្ទាំងសិលានានានៅក្នុងបរិវេននេះផងដែរ។
ជាមួយគ្នានោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្ថី ក៏បានបញ្ជាក់បន្ថែមទៀតថា វិមាន ឈ្នះ ឈ្នះ ក្រៅពីបើកឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី កន្លែងនេះក៏ជាកន្លែងត្រូវប៉ាន រប់សគូស្វាមីភរិយាថ្មី សម្រាប់ថតហ្វ្រីវេដឌីងផងដែរ ដោយមួយឆ្នាំៗមានរហូតដល់រាប់សិបគូឯណោះ៕ អត្ថបទ ៖ បាន ចក់









