តើសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣ មិនមានអ្វីធ្ងន់ធ្ងរទេឬ?

2023/12/19 04:54:11 pm        319

តើនេះជាឆ្នាំ ដែលប្រទេសចិន ចាប់ផ្តើមមើលទៅមានសេដ្ឋកិច្ចដូចជប៉ុនមែនទេ? ដោយ ១២ខែនៃកំណើនដែលទ្រេតទ្រោត មានអ្នកសេដ្ឋកិច្ចមួយចំនួនចោទជាសំណួរនេះឡើង។ បន្ទាប់ពីការបិទខ្ទប់ត្រូវបានបញ្ចប់ គេបានសន្មត់ថា អ្នកដើរទិញទំនិញជនជាតិចិន នឹងបន្តចំណាយប្រាក់កាសរបស់ខ្លួន តែផ្ទុយទៅវិញពួកគេបានជ្រើសរើសវិធីសន្សំសំចៃ ដើម្បីទុកការពារនៅថ្ងៃជួបបញ្ហា។

ជាមួយគ្នានេះ ការវិនិយោគបរទេស ត្រូវបានសន្មត់ថា នឹងចាប់ផ្តើមឡើងវិញ ប៉ុន្តែដោយជាក់ស្ដែង សាច់ប្រាក់បានធ្លាក់ចុះ ហើយទីផ្សារអចលនទ្រព្យត្រូវបានគេប៉ាន់ស្មានថា មានស្ថិរភាព ប៉ុន្តែជំនួសមកវិញ បានធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅទៅៗ។

កត្តាបែបនេះនាំឲ្យមានការស្ទុះងើបឡើងវិញមិនទៀងទាត់នៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតកូវីដ-១៩ បើទោះបីជាសេដ្ឋកិច្ចកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកទិសដៅនៃកំណើនរបស់ខ្លួន ប្រចាំឆ្នាំប្រហែល ៥ភាគរយក៏ដោយ។

អនុប្រធានការិយាល័យរបស់សារព័ត៌មាន Reuters លោក Marius Zaharia និយាយថា ទាំងអស់នេះបានលើកឡើងនូវសំណួរធំៗមួយចំនួនដូចជាថា៖ «សំឡេងដែលប្រៀបធៀបប្រទេសចិនសព្វថ្ងៃនេះជាមួយជប៉ុន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានកើនឡើងកាន់តែខ្លាំងនៅឆ្នាំនេះ តើត្រឹមត្រូវដែរ ឬទេ?។ ចំណុចស្នូលនៃបញ្ហា គឺគំរូសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលបានបង្កើតនូវភាពអស្ចារ្យជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីគំរូនោះត្រូវបានអនុម័តក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ប៉ុន្តែបើតាមអ្នកសេដ្ឋកិច្ច គំរូនោះបានឈប់ដំណើរការយ៉ាងល្អប្រហែលមួយទសវត្សរ៍មុន ដែលចាប់ផ្តើមបង្កើតបំណុលច្រើនជាងកំណើន»។

បណ្ដាអ្នកបង្កើតគោលនយោបាយ បានប្តេជ្ញាផ្លាស់ប្តូរសេដ្ឋកិច្ចឲ្យឆ្ងាយពីការពឹងផ្អែកលើទីផ្សារអចលនទ្រព្យ ដោយនៅឆ្នាំនេះ ពួកគេបានសន្យាបង្កើនការប្រើប្រាស់តាមគ្រួសារជំនួសវិញ ប៉ុន្តែអ្នកវិភាគនិយាយថា នៅមិនទាន់មានផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរទេ។ ឆ្នាំនេះ ភាពអត់ការងារធ្វើរបស់យុវជន បានកើនឡើងរួចហើយ ហើយជនជាតិចិនជាច្រើននាក់ បានជួបប្រទះនឹងការកាត់ប្រាក់ឈ្នួល៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am