ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតធ្វើលិខិតសុំទោសក្រោយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអភិបាលខេត្តបន្ទាយមានជ័យ

2023/12/20 12:02:23 am        196

បន្ទាយមានជ័យ៖ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣នេះ បានធ្វើលិខិតសុំទោស ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះកំហុសឆ្គង់របស់ខ្លួន ក្រោយមានការបែកធ្លាយសំឡេងឆ្លើយឆ្លង ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

យោងតាមលិខិតសុំទោសរបស់លោក សាន ស៊ានហូ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖«ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាទបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយបានធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុក តាមគណនីរបស់ខ្ញុំបាទផ្ទាល់ និងតាមបទសម្ភាសរបស់សាព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយដែលបានសង្គ្រោះប្រជាជនកម្ពុជា និងកំពុងដឹកនាំប្រទេសជាតិកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមាន ការរីកចំរើនលើគ្រប់វិស័យ»។

លោកបានបន្តថា៖«ខ្ញុំបាទមានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គងដែលខ្ញុំបាទបានប្រព្រឹត្ត។ ខ្ញុំបាទសូម គោរពសុំការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា មេត្តាលើកលែងទោសនូវ កំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមសន្យា ថានឹងលុបចោលនូវសារសំលេង និងវិដេអូទាំងអស់របស់ខ្ញុំ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថាបន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត»៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm