លោក Austin បំពេញទស្សនកិច្ចទៅកាន់ទីបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា

2023/12/20 12:03:33 am        319

នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានប្រកាសការបង្កើតប្រតិបត្តិការពហុជាតិ ដើម្បីការពារពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយមីស៊ីល និងយានដ្រូនរបស់ក្រុមឧទ្ទាមហ៊ូធីយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ ។

លោក Austin ដែលស្ថិតក្នុងដំណើរទៅកាន់ប្រទេសបារ៉ែន បានបំពេញទស្សនកិច្ចទៅកាន់ទីបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយលោកនិយាយថា ប្រទេសចូលរួម មានទាំងចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស សីស្ហែល និងអេស្ប៉ាញ ។

លោកថា ពួកគេនឹងល្បាតរួមគ្នានៅតំបន់ភាគខាងត្បូងសមុទ្រក្រហម និងឈូងសមុទ្រអាដែន ។

លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃអង្គារនេះថា នេះគឺជាការងារប្រឈមអន្តរជាតិដែលទាមទារសកម្មភាពសមូហភាព ។ ដូច្នេះហើយ នៅថ្ងៃនេះ លោកសូមប្រកាសការបង្កើតប្រតិបត្តិការការពារវិបុលភាព ដែលជាបណ្តើមគំនិតសន្តិសុខពហុជាតិថ្មីដ៏សំខាន់មួយ ។

គួរឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញ Austin បានធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចប្រជុំផ្តោតសំខាន់លើការបញ្ចប់ជាយថាហេតុសង្រ្គាមដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយនិងការផ្លាស់ប្តូរទៅជាជម្លោះ មានដែនកំណត់ជាងមុន ។

លោក Austin បានពិភាក្សាលើផែនការរបស់អ៊ីស្រាអែលសម្រាប់ការផ្លាស់ប្តូរទៅកាន់ដំណាក់កាលបន្ទាប់នៃសង្រ្គាម អំឡុងជំនួបជាមួយក្រុមមេដឹកនាំជាន់ខ្ពស់អ៊ីស្រាអែល ដែលរួមទាំងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm