អគ្គិភ័យឆាបឆេះរថភ្លើងនៅបង់ក្លាដែស សម្លាប់មនុស្ស ៤នាក់ ខណៈក្រុមប្រឆាំងអំពាវនាវធ្វើកូដកម្ម

2023/12/20 12:05:41 am        27

ក្រុមអ្នកតវ៉ា នៅប្រទេសបង់ក្លាដែស នៅថ្ងៃអង្គារ (ទី១៩ ខែធ្នូ) នេះ បាននាំគ្នាដុតរថភ្លើង ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់ ស្លាប់ ចំពេលមានបាតុកម្មទូទាំងប្រទេស ដែលអំពាវនាវដោយក្រុមប្រឆាំង ដើម្បីជំរុញការទាមទាររបស់ខ្លួនឲ្យរដ្ឋាភិបាលលាលែងពីតំណែង នៅមុនការបោះឆ្នោត នាខែក្រោយ។

នេះគឺជាជម្លោះចុងក្រោយបង្អស់ ដែលបង្កឡើងដោយការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលរថយន្តក្រុង និងរថយន្តរាប់សិបគ្រឿង ត្រូវបានដុតបំផ្លាញ ហើយយ៉ាងហោចណាស់មនុស្ស ៦នាក់ បានបាត់បង់ជីវិត ចាប់តាំងពីថ្ងៃទី២៨ ខែតុលា នៅពេលដែលការប្រមូលផ្តុំរបស់គណបក្សប្រឆាំង បានប្រែក្លាយទៅជាហិង្សា។

មន្ត្រីសេវាពន្លត់អគ្គិភ័យ លោក Shahjahan Shikder បាននិយាយថា៖ «អ្នកគាំទ្រកូដកម្មបានដុតបំផ្លាញទូរថភ្លើងចំនួន៣ របស់រថភ្លើងលឿន។ សព ៤នាក់ ត្រូវបានយកពីទូមួយ»។

ចំណែកនគរបាលបានប្រាប់ថា ភ្លាមៗ នៅមិនទាន់ដឹងច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ នៅលើរថភ្លើង ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Dhaka ពីស្រុកភាគខាងជើងនៃទីក្រុង Netrokona នៅពេលដែលអ្នកដំណើរបានឃើញអណ្តាតភ្លើងឆាបឆេះឡើង នៅចម្ងាយ ដែលរថភ្លើងជិតដល់គៅលដៅហើយ។ ភ្លាមៗនេះ មិនមានការអត្ថាធិប្បាយពីរដ្ឋាភិបាលនោះឡើយ។

ដោយមេដឹកនាំជាន់ខ្ពស់របស់ខ្លួនទាំងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ឬនិរទេសខ្លួន គណបក្សជាតិនិយមបង់ក្លាដែស (BNP) ចង់ឲ្យនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ចុះចេញពីដំណែង និងបើកផ្លូវឲ្យមានរដ្ឋាភិបាលអព្យាក្រឹតមួយ ដើម្បីត្រួតពិនិត្យការបោះឆ្នោត នៅថ្ងៃទី៧ ខែមករា ដែលខ្លួនបានធ្វើពហិការ។ លោកស្រី Hasina ដែលកំពុងស្វែងរកអាណត្តិទី៤ ជាប់ៗគ្នា ក្នុងចំណោម ៥អាណត្តិរបស់លោកស្រី បានច្រានចោលការអំពាវនាវរបស់គណបក្សប្រឆាំងម្តងហើយម្តងទៀត ដោយបន្ទោសគណបក្ស BNP ចំពោះការតវ៉ាតាមដងផ្លូវ ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់ថ្មីៗនេះ ដើម្បីគាំទ្រការទាមទាររបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm