
មន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានបណ្តាលឲ្យមានទឹកជំនន់ និងបណ្តាលឱ្យមានការលុបចោលខ្សែរថភ្លើង និងជើងហោះហើរជាច្រើន។
មន្ត្រីក្រសួងឧតុនិយមឥណ្ឌា បានសន្និដ្ឋានថា ភ្លៀងធ្លាក់មកឥទ្ធិពលការវាយបក់ឆ្លងកាត់នៃព្យុះស៊ីក្លូននៅលើមហាសមុទ្រឥណ្ឌា និងឈូងសមុទ្រ Bengal ភាគនិរតី នៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសស្រីលង្កា។
ភ្លៀងធ្លាក់ខ្លាំងបានបន្តរយៈពេល ២៤ម៉ោង នៅក្នុងស្រុក Kanyakumari, Tenkasi, Tirunelveli និង ស្រុក Thoothukudi ដែលមានការជូនដំណឹងពីមជ្ឈមណ្ឌលឧតុនិយមក្នុងតំបន់។ ភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានពីមុន បានជន់លិចតំបន់ជាច្រើន បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានប្រកាសឲ្យឈប់សម្រាកសម្រាប់សាលារៀន និងមហាវិទ្យាល័យទាំងអស់។
រហូតមកដល់ពេលនេះ មនុស្សចំនួន ៧.៥០០នាក់ តាមសេចក្តីរាយការណ៍ថា ត្រូវបានជម្លៀសចេញ និងបានទៅស្នាក់នៅក្នុងជំរំផ្តល់ជំនួយបន្ទាន់ចំនួន៨៤កន្លែង ហើយទឹកជំនន់ក៏បានបណ្តាលឲ្យផ្លូវថ្នល់បាក់ស្រុត មានរណ្តៅ នៅក្នុងទីក្រុង Thoothukudi ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងស្រុក Tuticorin ក្នុងឧបទ្ទវហេតុដែលទាក់ទងនឹងទឹកភ្លៀង។
ភ្លៀងធ្លាក់ឥតឈប់ឈរ បានរំខានដល់ប្រតិបត្តិការផ្លូវរថភ្លើងដោយសារផ្លូវដែកត្រូវលិចក្នុងទឹកជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យរថភ្លើងចំនួន ១៧ គ្រឿង ត្រូវបានលុបចោលទាំងស្រុង ឬដោយផ្នែក។
របាយការណ៍ និយាយថា ជើងហោះហើរទៅកាន់ស្រុក Tuticorin ត្រូវបានបង្វែរទិសដៅ ឬលុបចោល។