បាត់ដំបង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោ ណុប ដារ៉ា អភិបាលរងខេត្ត លោក ផេងសិទ្ធី អភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តបាត់ដំបង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម ស សុខា និងលោកជំទាវជូនដល់បងប្អូនភ្នាក់ងាររើសសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ខេត្តបាត់ដំបង ៨២ គ្រួសារ។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់បងប្អូនភ្នាក់ងារប្រមូលសំរាមដែលបានយកចិត្តទុកដាក់កិច្ចការប្រមូលសំរាមក្នុងក្រុង–ស្រុក នៃខេត្តបាត់ដំបងនាពេលកន្លងមក។ លោក បានបន្ថែមថា ខ្លួនលោកផ្ទាល់ និងថ្នាក់ដឹកនាំខេត្ត ទាំងមូលសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់បងប្អូនភ្នាក់ងារប្រមូលសំរាម ដែលបានបំពេញការងារបានយ៉ាងល្អ ។
គួររំលឹកផងដែរថា នាពេលថ្មីៗនេះ ខេត្តបាត់ដំបង ទទួលបានការកោតសរសើរគួរជាទីមោទនភាពពីមជ្ឈដ្ឋានទូរទាំង ប្រទេសថា មានអនាម័យល្អ នៅពេលលិចទឹកជំនន់កន្លងមក តែគ្មានសំរាមអណ្តែតសោះ ៕
អត្ថបទ ៖ សារិទ្ធ






