អវកាស​យានិក​ដំបូង​បាន​ទៅដល់​ស្ថានីយ​អវកាស​របស់​ចិន​

2021/06/18 07:43:58 pm        137

​ចិន៖ អវកាសយានិក​ដំបូង​បាន​ទៅដល់​ស្ថានីយ​អវកាស​ថ្មី​ របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​បេសកកម្ម​មាន​ផ្ទុកអវកាសយានិក​ក្នុង​រយៈពេល​យូ​បំផុត​របស់​ប្រទេស ដែល​ជា​ជំហាន​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ក្លាយ​ជាមហាអំណាច​អវកាស​ធំ​មួយ​។ ការ​បាញ់​បង្ហោះ​យាន​​ផ្ទុក​អវកាសយានិក​ទាំង​ ៣​រូប​ត្រូវ​បាន​ធ្វើឡើង​ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ Jiuquan ភាគ​ពាយព្យ​ប្រទេស​ចិន​។

​អវកាសយានិក​ទាំង ៣​រូប​ដែល​ត្រូវជា​ក្រុម​ដំបូង​គេ​នៃ​បេសកកម្ម​នេះ នឹង​ត្រូវ​ស្នាក់នៅ​ក្នុង​បន្ទប់​ស្ថានីយ​អវកាស​ចិន ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់​រយៈពេល ​០៣​ខែ​។ យាន​អវកាស Shenzhou-12 ត្រូវ​បាន​ផ្ដាច់​ខ្លួន​ចេញពី​គ្រាប់​រ៉ុក្កែត Long March-2F Y12 នៅ​ក្រោយ​រយៈពេល ​៥៧៣​វិនាទី​នៃ​ការ​បាញ់​បង្ហោះ​ចេញពី​ផ្ទៃ​ផែន​ដី​។ ​យាន Shenzhou-12 និង​អវកាសយានិក​ ៣​រូប​ត្រូវ​បំពេញ​បេសកកម្ម​ ដើម្បី​កសាង​ស្ថានីយ​អវកាស​ថ្មី​ឲ្យ​រួចរាល់នៅ​អំឡុង​ចុង​ឆ្នាំ​២០២២​។

​ទូរទស្សន៍​រដ្ឋ​ CCTV បាន​បង្ហាញ​ពី​ការផ្សាយ​ផ្ទាល់​ពី​ខាងក្នុង​យានអវកាស អំឡុង​ពេល​ធ្វើដំណើរ​ដោយ​អវកាសយានិក​ទាំង ​៣នាក់​បាន​លើក​មួក​សុវត្ថិភាព​របស់​ពួកគេ​ បន្ទាប់ពី​បាន​ទៅដល់​គន្លង​តារាវិថី​ ខណៈ​បាន​ញញឹម​ និង​គ្រវី​ដៃ​ដាក់​កាមេរ៉ា​។ ប្រធាន​រដ្ឋបាល​អង្គការ NASA លោក Bill Nelson បាន​អបអរ​ប្រទេស​ចិន​ លើ​ការ​បាញ់​បង្ហោះយានអវកាស​មាន​អាវ​កាស​យានិក​ ៣រូប​ទៅកាន់​អវកាស​ ដោយ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា រងចាំ​របក​គំហើញ​វិទ្យាសាស្ត្រ​មកដល់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm